សម្តេច ហ៊ុន សែន៖ ស្រុកទេស​យើង​សព្វថ្ងៃ ពលរដ្ឋ​ធ្វើ​ដំណើរ​កម្សាន្ត​ដោយ​គ្មាន​ការ​ភ័យ​ព្រួយ​ដូច​សម័យ​សង្គ្រាម​ឡើយ

  • 2019-09-26 03:33:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នៅ​ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ​២០១៩ ដែល​ត្រូវជា​បិណ្ឌទី​១៣ សម្តេច​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​លើកឡើង​តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក​ថា ប្រជាពលរដ្ឋ​ក្នុង​រាជធានីភ្នំពេញ និង​តាម​បណ្តាខេត្ត​នានា បាន​សម្រុកចេញ​ដំណើរ​ទៅកាន់​ស្រុក​កំណើត​ដើម្បីជួបជុំ​ក្រុមគ្រួសារ​ធ្វើបុណ្យភ្ជុំបិណ្ឌ​ធំ​ខាងមុខ។

រូបថត៖ ហ្វេសប៊ុក​សម្តេច ហ៊ុន សែន
ជាមួយ​គ្នានេះ សម្តេច​ក៏បាន​សរសេរ​រៀបរាប់​ទៀត​ផងដែរ​ថា៖ «**ស្រុកទេស​យើង​សព្វថ្ងៃ កាន់តែសុខសប្បាយ និង​រីកចម្រើន​ទៅមុខ។ រីឯផ្លូវថ្នល់ និង​ស្ពានតូចធំ​ក៏កាន់តែ​មានច្រើន ហើយ​រមណីយដ្ឋាន និងកន្លែង​កម្សាន្ត​វិញ ក៏មាន​ស្ទើរគ្រប់​ទីកន្លែង ដែលផ្តល់​ឱកាស​ដល់ប្រជាពលរដ្ឋ និងទេសចរជាតិ​ និងអន្តរជាតិ​ធ្វើដំណើរ​ទៅ​កម្សាន្ត​ដោយគ្មាន​ការភ័យព្រួយ​ដូចសម័យ​សង្រ្គាមឡើយ**»៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;