មន្ទីរ​សាធារណការ​ខេត្ត បញ្ជាក់​ពី​ការធ្វើ​ចរាចរណ៍​ឆ្លងកាត់​ក្រោម​ស្ពាន​ព្រែកតាមាក់

  • 2019-10-01 01:31:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


មន្ទីរ​សាធារណការ និង​ដឹកជញ្ជូនខេត្ត​កណ្តាល បាន​អនុញ្ញាត​ឱ្យនាវា ជលយាន ជលយានយន្ត​គ្រប់​ប្រភេទ អាច​ធ្វើចរាចរណ៍​ឆ្លងកាត់​ក្រោមស្ពាន​ព្រែកតាមាក់​ឡើង​វិញ​ជាធម្មតា​វិញហើយ។ នេះបើតាម​សេចក្តីជូនដំណឹង​របស់​មន្ទីរសាធារណការខេត្ត កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ​២០១៩។

រូបថត៖ ក្រសួងសាធារណការ និងដឹកជញ្ជូន
ក្នុង​សេចក្តីជូនដំណឹង​នេះ បាន​ឱ្យដឹងថា សាឡង់​ដឹកខ្សាច់​មួយគ្រឿង​ត្រូវបាន​កម្លាំង​ទឹក​បោក ហើយ​បាន​កឿង​ជាប់នឹង​ជើងតាង​នៃ​សសរ​ស្ពាន​ផ្នែក​កណ្តាល​ប៉ែក​ខាងកើត នៃ​ស្ពាន​ព្រែកតាមាក់ ដែល​ស្ថិត​នៅក្នុងស្រុក​ខ្សាច់​កណ្តាល និង​ស្រុកមុខកំពូល ខេត្ត​កណ្តាល ត្រូវបាន​ក្រុមការងារ​បច្ចេកទេស នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន អូសទាញ​ចេញ​ដោយ​សុវត្ថិភាព រួចរាល់​ជាស្ថាពរ​នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ​២០១៩ វេលាម៉ោង ១១ និង ៥៥នាទីថ្ងៃត្រង់៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;