ស្លាប់ និងរបួសជាង ១០០នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍អំឡុងភ្ជុំបិណ្ឌ ៣ថ្ងៃ
- 2019-10-01 02:02:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្លាប់ និងរបួសជាង ១០០នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍អំឡុងភ្ជុំបិណ្ឌ ៣ថ្ងៃ
ចន្លោះមិនឃើញ
យោងតាមរបាយការណ៍ពីអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា រយៈពេល៣ថ្ងៃគិតចាប់ពីថ្ងៃទី២៧-២៩ ខែកញ្ញា ឆ្នាំ២០១៩ នៃពិធីបុណ្យភ្ជុំបិណ្ឌ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស សរុបចំនួន៥២លើក បណ្ដាលឲ្យមនុស្សស្លាប់២៦នាក់ របួសស្រាល២៨នាក់ និងរបួសធ្ងន់ ៥២នាក់។
នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទាំង៥២លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូចំនួន៦៦គ្រឿង, រថយន្តតូច២៤គ្រឿង, រថយន្ដធំ៣គ្រឿង។ មូលហេតុដែលបណ្ដាល ឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ រួមមាន៖ ល្បឿន, មិនគោរពសិទ្ធិ, មិនប្រកាន់ស្ដាំ, ប្រជែង, បត់គ្រោះថ្នាក់ និងស្រវឹង។
នាយឧត្តមសេនីយ៍ ហ៉ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ មានប្រសាសន៍ថាករណីគ្រោះថ្នាក់ចរាចរណ៍នេះ បើប្រៀបធៀបបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០១៨កន្លងទៅ គ្រោះថ្នាក់ចរាចរណ៍មានការថយចុះ០១លើក ចំនួនអ្នកស្លាប់ថយចុះ០២នាក់ និងអ្នករងរបួសចំនួន០៥នាក់៕