ក្រោយកម្ទេច ISIS ប្រទេសអារ៉ាប់ពីរសម្រេចបើកច្រកព្រំដែនវិញ
- 2019-10-01 03:41:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រោយកម្ទេច ISIS ប្រទេសអារ៉ាប់ពីរសម្រេចបើកច្រកព្រំដែនវិញ
ចន្លោះមិនឃើញ
កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ ២០១៩ អ៊ីរ៉ាក់ និងស៊ីរីបានធ្វើពិធីបើកច្រកព្រំដែនដ៏សំខាន់មួយរវាងប្រទេសជិតខាងទាំងពីរ ដែលត្រូវបានបិទអស់រយៈពេល៧ឆ្នាំដោយសារសង្គ្រាមស៊ីវិលស៊ីរី និងការវាយប្រហាររបស់ក្រុមឧទ្ទាម ISIS។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃស៊ីរី លោកឧត្ដមសេនីយ៍ទោ Mohammed Khaled Rahmoun បានឆ្លងទៅខាងអ៊ីរ៉ាក់អមដោយដោយទាហានមួយចំនួន។ ក្នុងពិធីបើកនេះ លោក បានថ្លែងថា៖ «ការបើកច្រកព្រំដែននេះគឺជាលទ្ធផលនៃជ័យជំនះលើក្រុមភេរវកម្មសម្រេចបានដោយប្រជាជនរបស់យើងនៅអ៊ីរ៉ាក់ និងស៊ីរី»។
ច្រកឆ្លងដែននេះភ្ជាប់ក្រុង Qaim ប្រទេសអ៊ីរ៉ាក់ និងក្រុង Boukamal ប្រទេសស៊ីរី ដែលរហូតដល់ឆ្នាំ២០១៧ ក្រុងទាំងពីរនេះគឺគ្រប់គ្រងដោយក្រុមភេរវកម្ម ISIS។ ក្រោយពីឆ្នាំ២០១៧ ក្រុងទាំងពីរនេះត្រូវបានរំដោះដោយកងកម្លាំងមកពីប្រទេសទាំងពីរ ហើយស៊ីរីបានប្រកាសថាកងកម្លាំងរបស់ពួកគេបានកម្ចាត់នៅក្នុងប្រទេសអស់ហើយ៕