សម្តេច ហ៊ុន សែន នឹងទៅវៀតណាម ដើម្បីចុះហត្ថលេខាពាក់ព័ន្ធនឹងព្រំដែន
- 2019-10-01 06:12:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សម្តេច ហ៊ុន សែន នឹងទៅវៀតណាម ដើម្បីចុះហត្ថលេខាពាក់ព័ន្ធនឹងព្រំដែន
ចន្លោះមិនឃើញ
សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូអញ្ជើញ ទៅបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម នៅថ្ងៃទី០៤ តុលា ឆ្នាំ២០១៩ ខាងមុខនេះ។ ក្នុងដំណើរទស្សនកិច្ចនេះ សម្តេចនាយករដ្ឋមន្ត្រីកម្ពុជា និងនាយករដ្ឋមន្ត្រីវៀតណាម នឹងធ្វើជាអធិបតីភាពក្នុងការចុះហត្ថលេខាលើឯកសារទទួលស្គាល់ការបោះបង្គោលព្រំដែន និងបង្គោលខណ្ឌសីមា។
លោក វ៉ា គឹមហុង ទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការព្រំដែន និងជាប្រធានគណៈកម្មាធិការចម្រុះកិច្ចព្រំដែន បានថ្លែងប្រាប់ខ្លីៗ នៅព្រឹកថ្ងៃទី ១ តុលា នេះថា នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៩ នឹងមានកិច្ចប្រជុំរវាងនាយករដ្ឋមន្ត្រីកម្ពុជា និងវៀតណាម ស្តីពីលទ្ធផលស្តីពីលទ្ធផលការងារព្រំដែន (ធ្វើតាំងពីឆ្នាំ២០០៥ រហូតមកដល់សព្វថ្ងៃ) និងចុះហត្ថលេខាលើឯកសារផ្លូវច្បាប់ចំនួនពីរ ដែលមានសារៈសំខាន់ជាប្រវត្តិសាស្ត្រគឺ៖
ទី១. ឯកសារស្តីពីសន្ធិសញ្ញាបំពេញបន្ថែមទៅលើសន្ធិសញ្ញាឆ្នាំ១៩៨៥ និងសន្ធិសញ្ញា ២០០៥ ដែលនឹងចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រីកម្ពុជា និងវៀតណាម។
ទី២. ចុះហត្ថលេខាលើឯកសារទទួលយកពិធីសារដើម្បីទទួលយកខ្សែព្រំដែនបរិយាយ ទុកជាឯកសារផ្លូវច្បាប់។
ទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការព្រំដែន ក៏បានបញ្ជាក់ថា «ផែនទីធ្វើក្រោយនឹងជាផែនទីថ្មី ផែនទីខ្នាតធំ ខ្នាតលើមួយម្ភៃប្រាំពាន់ ប្រើបច្ចេកវិទ្យាថ្មី មានន័យថា ធ្វើផែនទីតាមរូបភាពអាកាស រួចហើយបានយើងទៅធ្វើផែនទីដ្ឋានលេខា រួចហើយបានយើងទៅធ្វើផែនទីធ្វើដែន បោះបង្គោលរួចហើយ យើងបញ្ចូលលេខបង្គោលនៅលើផែនទី លេខបង្គោលនិមួយៗ វាមាននិយាមការលើបង្គោលនិមួយៗ»៕