សម្តេច ហ៊ុន សែន ប្តេជ្ញារៀបចំ​បុណ្យអុំទូកឱ្យបាន ដើម្បីធ្វើតេស្ត​រឿងមួយ

  • 2019-10-02 02:43:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ថ្លែងក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់និស្សិត​សាកលវិទ្យាល័យ​ប៊ែលធី​អន្តរជាតិ នៅ​កោះពេជ្រ នាព្រឹក​ថ្ងៃទី២ ខែ​តុលា ឆ្នាំ​២០១៩ សម្តេច​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​បង្ហាញ​ការ​ប្តេជ្ញា​ថា ​នឹងរៀបចំ​ពិធី​បុណ្យ​អុំទូកនាខែវិច្ឆិកាខាងមុខនេះឱ្យបាន បើទោះជាទឹករាក់យ៉ាងណាក៏ដោយ។

សម្តេច ហ៊ុន សែន ថ្លែងនាពេលកន្លងមក
សម្តេច​បាន​លើកឡើង​យ៉ាងដូច្នេះថា៖ «**កាលពីមុនទឹកធំពេក​ ក៏យើង​មិនអុំ ទឹកតូចពេក​ក៏យើងមិនអុំ ប៉ុន្តែឆ្នាំនេះបើទោះបីជាទឹកនៅត្រឹម ១ម៉ែត្រ ក៏ត្រូវតែអុំដែរ។ ព្រោះខ្ញុំក៏ចង់ស្គាល់​រសជាតិ​អារបស់​ដែលហៅថា មកផ្តួលរំលំហ៊ុនសែន នៅថ្ងៃទី៩ (ខែវិច្ឆិកា)។ បើយើងមិនអុំទូក វាថាយើងចាញ់ មានតែ ១ម៉ែត្រ ក៏អុំដែរ ដើម្បីសំពងក្បាល (ឯង)។ ខ្ញុំបន់ឱ្យតែដល់ថ្ងៃនោះទេ**»។

សូមជម្រាប​ថា ពិធីបុណ្យអុំទូក នឹងប្រារព្ធ្​ធ្វើឡើង​នៅថ្ងៃទី ១០ ដល់ ១២ ខែវិច្ឆិកា ឆ្នាំ​២០១៩៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;