តើនេះអាចជាយានដឹកមនុស្សទៅភពអង្គារ នៅថ្ងៃអនាគតមែនទេ?
- 2019-10-02 03:53:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តើនេះអាចជាយានដឹកមនុស្សទៅភពអង្គារ នៅថ្ងៃអនាគតមែនទេ?
ចន្លោះមិនឃើញ
លោក Elon Musk ប្រធានក្រុមហ៊ុន Space X បានលាតត្រដាងពីវីដេអូដែលបង្ហាញពីរូបរាងយានអវកាសសម្រាប់ដឹកមនុស្សទៅភពព្រះចន្ទ ភពអង្គារ ឬភពដទៃទៀត នាពេលអនាគត កាលពីចុងសប្តាហ៍កន្លងទៅ។
លោកបង្ហើបឱ្យដឹងថា យានអវកាសមានកម្ពស់ ១១៨ម៉ែត្រនេះ អាចដឹកមនុស្សបានដល់ ១០០នាក់ ជាមួយនឹងល្បឿនដ៏លឿនបំផុត។
ជាដំបូងយាននេះ នឹងដឹកមហាសេដ្ឋីជប៉ុនមួយរូប ទៅកាន់ភពព្រះចន្ទ នៅក្នុងអំឡុងទស្សវត្សឆ្នាំ២០២០។ ក្រុមហ៊ុន Space X បានលាតត្រដាងពីគម្រោងនេះ កាលពីឆ្នាំមុនរួចមកហើយ ប៉ុន្តែមិនបញ្ជាក់ពីតម្លៃនៃដំណើរនេះទេ៕