គ្រោះថ្នាក់ដ៏រន្ធត់៖ មនុស្ស ៥នាក់ស្លាប់ដោយសារបើករថយន្តលឿនក្រឡាប់
- 2019-10-02 04:21:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គ្រោះថ្នាក់ដ៏រន្ធត់៖ មនុស្ស ៥នាក់ស្លាប់ដោយសារបើករថយន្តលឿនក្រឡាប់
ចន្លោះមិនឃើញ
មនុស្សចំនួន ៥នាក់ បានស្លាប់បាត់បង់ជីវិត ដោយសារតែបើករថយន្តក្នុងល្បឿនលឿនក្រឡាប់ក្នុងស្ថានភាពផ្លូវកោង ស្ថិតនៅផ្លូវជាតិលេខ ៦ ភូមិព្រៃតាហ៊ូ សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០១៩ នេះ។
លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ បានថ្លែងបញ្ជាក់ប្រាប់ [ខ្លីៗ] នៅមុននេះបន្តិចថា នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានបណ្តាលឲ្យមនុស្សចំនួន ៥នាក់បានស្លាប់ ដោយក្នុងនោះមនុស្សចំនួន ៤នាក់ស្លាប់នៅនឹងកន្លែងកើតហេតុ និងម្នាក់ទៀតបញ្ជូនដល់មន្ទីរពេទ្យបានស្លាប់។ អ្នកស្លាប់ទាំង ៥នាក់រួមមាន៖
១៖ ឈ្មោះ ឌុក វល្ល័ក្ខ ភេទស្រី ជាមន្ដ្រីនគរបាលនៅនាយកដ្ឋានក្រសួងមហាផ្ទៃ អ្នកបើកបររថយន្ត (ស្លាប់)។
២៖ ឈ្មោះ អួន ចាន់ធារី ភេទស្រី អាយុ ៣៤ឆ្នាំ រស់នៅភូមិទី៤ ឃុំស្វាយលួង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ អ្នករួមដំណើរ (ស្លាប់)។
៣៖ ឈ្មោះ ឡាច ស្រីម៉ុម ភេទស្រី អាយុ ២៦ឆ្នាំ រស់នៅភូមិជំរៅ ឃុំពារាម ស្រុកបាទី ខេត្តតាកែវ អ្នករួមដំណើរ (ស្លាប់)។
៤៖ ឈ្មោះ ដុក ចាន់វលក្ខ័ណ៌ ភេទស្រី អាយុ ២៦ឆ្នាំ រស់បឹងកេងកងទី៣ ខណ្ឌចំការមន រាជធានីភ្នំពេញ អ្នករួមដំណើរ (ស្លាប់)។
៥៖ និងអ្នករួមដំណើរម្នាក់ទៀតមិនស្គាល់អត្តសញ្ញាណ (ប្រុស.ស្លាប់)។
រថយន្តដែលក្រឡាប់ម៉ាក កាមរីបាឡែន ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2AS-6715។ បើតាមស្នងការនគរបាលខេត្តកំពង់ធំ បានបញ្ជាក់ទៀតថា តាមការសន្និដ្ឋានបឋម រថយន្តដែលក្រឡាប់នោះ គឺបើកបរក្នុងល្បឿនលឿនជ្រុលនិងមិនបានស្គាល់ពីស្ថានភាពផ្លូវកោង៕