ខ្សែរថភ្លើង​ដែលមានអ្នកជិះ​ច្រើនបំផុត (Free) អំឡុងភ្ជុំបិណ្ឌ

  • 2019-10-02 04:32:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្នុងអំឡុង​បុណ្យភ្ជុំបិណ្ឌ គិតពីថ្ងៃទី២៥ ដល់ ៣០ ខែកញ្ញា ឆ្នាំ​២០១៩ ខ្សែរថភ្លើង​ដែល​មាន​ដំណើរ​ច្រើនបំផុត (ឥតគិតថ្លៃ) គឺ​ពី ភ្នំពេញ ទៅខេត្ត​ព្រះសីហនុ ចំនួន ១១១៧នាក់។ ឯ​ពី ខេត្តព្រះសីហនុ មកភ្នំពេញវិញ មាន​ចំនួន ៧៤៤នាក់។ នេះបើតាមរបាយការណ៍ស្ថិតិ​ចេញផ្សាយ​ដោយ​ក្រសួងសាធារណការ និងដឹកជញ្ជូន​នាព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ​២០១៩។

រូបតំណាង
ចំណែក​ខ្សែ​រថភ្លើង ភ្នំពេញ-ប៉ោយប៉ែត ត្រូវបាន​បែងចែក​ដូចខាងក្រោម៖
  • ភ្នំពេញ-ពោធិ៍សាត់ ៖ ៩០៧នាក់

  • ពោធិ៍សាត់-ភ្នំពេញ ៖ ៧៨៨នាក់

  • ប៉ោយប៉ែត-ពោធិ៍សាត់ ៖ ២៤៨នាក់

  • ពោធិ៍សាត់-ប៉ោយប៉ែត្រ ៖ ៤៩០នាក់៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;