តារាកំប្លែងជើងចាស់ សាន ម៉ៅទទួលមរណភាពហើយ
- 2019-10-02 13:06:33
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តារាកំប្លែងជើងចាស់ សាន ម៉ៅទទួលមរណភាពហើយ
ចន្លោះមិនឃើញ
តារាកំប្លែងជើងចាស់នាយសាន ម៉ៅ បានទទួលមរណភាពហើយនៅល្ងាចថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៩ នេះបើតាមការបង្ហោះនៅលើគណនីហ្វេសប៊ុករបស់លោក ហេង ឡុង ប្រធានក្រុមប្រឹក្សាភិបាលរបស់សមាគមសិល្បករខ្មែរ។
បើតាមការបង្ហោះរបស់លោក ហេង ឡុង បានឲ្យដឹងថា តារាកំប្លែងរូបនេះ បានទទួលអនិច្ចកម្ម កាលពីម៉ោង ៦ល្ងាចថ្ងៃពុធនេះ នៅមន្ទីរពេទ្យនៅប្រទេសថៃ។
គួរបញ្ជាក់ផងដែរថា តារាកំប្លែងរូបត្រូវបានញាំញីដោយជំងឺលើសឈាម និងទឹកនោមផ្អែម ជាង១០ឆ្នាំមកហើយ។
ខាងក្រោមនេះ ជាការបង្ហោះរបស់លោក ហេង ឡុង៖