កម្ពុជា-អារ៉ាប់ ជំរុញការតភ្ជាប់ជើងហោះហើរ និងទេសចរណ៍
- 2019-10-03 03:12:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កម្ពុជា-អារ៉ាប់ ជំរុញការតភ្ជាប់ជើងហោះហើរ និងទេសចរណ៍
ចន្លោះមិនឃើញ
លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានជួបពិភាក្សាជាមួយឯកអគ្គរាជទូតអារ៉ាប់ប៊ីសាអូឌីតប្រចាំវៀតណាម-កម្ពុជា លោក Saud F.M Suwelim នឹងបានឯកភាពលើសំណើរៀបចំអនុស្សរណៈនៃការយោគយល់គ្នាស្ដីពី កិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ ដើម្បីរួមចំណែកជំរុញឱ្យវិស័យដ៏សំខាន់នេះបន្តការអភិវឌ្ឍបន្ថែមទៀត។ កិច្ចពិភាក្សានេះធ្វើឡើង កាលពីថ្ងៃទី០២ តុលា នៅទីស្តីការក្រសួងទេសចរណ៍។
លោករដ្ឋមន្ត្រីក៏បានស្នើឱ្យមានការរៀបចំដំណើរទស្សនកិច្ចសិក្សា (Fam Trip) របស់ក្រុមអ្នកសារព័ត៌មាន អ្នកវិនិយោគ និងទេសចរមកពីអារ៉ាប់ប៊ីសាអូឌីតមកកាន់កម្ពុជា ហើយកម្ពុជាក៏សន្យាធ្វើបែបនោះដូចគ្នា ដើម្បីផ្លាស់ប្ដូរទស្សនកិច្ចលើវិស័យទេសចរណ៍ពីគ្នាទៅវិញទៅមក។
ក្រៅពីនោះ ភាគីកម្ពុជាក៏បានស្នើឱ្យមានការតភ្ជាប់ដំណើរទេសចរណ៍តាមនាវាសមុទ្រពីអារ៉ាប់ប៊ីសាអូឌីតមកកាន់ក្រុងព្រះសីហនុ នៃប្រទេសកម្ពុជា ដើម្បីទទួលយកដំណើរទេសចរណ៍បន្ថែមនៅទីនោះផង និងអាចហួសមកទស្សនាប្រាសាទអង្គរវត្តនៅខេត្តសៀមរាបផង។ លោកឯកអគ្គរាជទូត Saud F.M Suwelim បានទទួលយកសំណើទាំងនេះ ដើម្បីលើកឡើងទៅកាន់រាជរដ្ឋាភិបាលរបស់លោកបន្តទៀត៕