ជប៉ុន ផ្ដល់​លុយ​ជាង ២៥លានដុល្លា​ដើម្បី​អភិវឌ្ឍន៍​ប្រព័ន្ធ​បង្ហូរ​ទឹក​កខ្វក់​នៅ​ភ្នំពេញ

  • 2019-10-03 06:37:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​ជប៉ុន បានផ្ដល់លុយប្រមាណ​ជា ២,៧៧ ពាន់​លាន​យ៉េន (ជាង ២៥លានដុល្លារអាមេរិក) សម្រាប់អនុវត្ត គម្រោង «អភិវឌ្ឍន៍​ប្រព័ន្ធ​បង្ហូរ​ទឹក​កខ្វក់​ក្នុង​រាជ ធានីភ្នំពេញ» ការ​ផ្ដល់​នេះ​ធ្វើ​ឡើង​ដោយ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងលោក មិកាមិ ម៉ាសាហ៊ីរ៉ូ (MIKAMI Masahiro) ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា ដែល​បាន​ចុះ​ហត្ថលេខា​​លើ​លិខិត​ប្ដូរ​សារ​ស្ដី​ពី​ការ​ផ្ដល់​ហិរញ្ញប្បទាន​ឥត​សំណង​។ ពិធី​​ចុះ​ហត្ថលេខា​នេះ​ធ្វើ​ឡើយ​ នៅ​ថ្ងៃទី ៣ តុលា ឆ្នាំ ២០១៩ នៅ​ទីស្ដី​ការ​ក្រសួង​ការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ។

លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតវិសាមញ្ញ និង​ពេញ​សមត្ថភាព​របស់​ប្រទេស​ជប៉ុន​ប្រចាំ​កម្ពុជា​បាន​ថ្លែង​ក្នុង​ពិធី​ចុះ​ហត្ថលេខា​លើ​លិខិត​ប្ដូរ​សារ​ផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង​សម្រាប់​គម្រោង​អភិវឌ្ន៍​ឍប្រព័ន្ធ​បង្ហូរ​ទឹក​កខ្វក់នៅរាជធានីភ្នំពេញ ប្រមាណជាង ២៥លានដុល្លារអាមេរិក គឺជាហិរញ្ញប្បទាន​ឥតសំណងរបស់ជប៉ុន ដើម្បី​សាង​សង់​ស្ថានីយ៍​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់​ដែល​ហូរ​ចូល​ទៅ​ក្នុង​បឹងជើងឯកនៅភាគខាងត្បូងរាជធានីភ្នំពេញ។

លោក មិកាមិ ម៉ាសាហ៊ីរ៉ូ បាន​បញ្ជាក់ទៀតថាជាមួយជាមួយនឹងអត្រាកំណើនសេដ្ឋកិច្ចខ្ពស់៧% របស់កម្ពុជានាពេលបច្ចុប្បន្ន ចំនួនប្រជាជននៅរាជធានីភ្នំពេញក៏កំពុងបន្តកើនឡើងផងដែរ។ ដូច​នេះ​ចាំបាច់ណាស់ក្នុងការបញ្ចេញ សំណស់​ទឹក​កខ្វក់​ពី​ជីវភាព​រស់​នៅ​ទៅ​ក្នុង​ទន្លេ​បន្ទាប់​ពី​ធ្វើ​ប្រព្រឹត្តិកម្ម​ឲ្យបានត្រឹមត្រូវ ដើម្បីកុំឲ្យបរិយាកាសរស់នៅកាន់តែមានសភាពមិនល្អ ។

សម្រាប់ប្រព័ន្ធទឹកស្អាតវិញ ជា​លទ្ធផល​នៃ​ជំនួយ​បច្ចេកទេស​ជា​ច្រើន​ឆ្នាំ​តាម​រយៈ​ជំនួយ ODA​ ជប៉ុន​និងទីក្រុងគីតាយុស៊ុ Kitakyushu ដើម្បីសម្រេចបានការអភិវឌ្ឍន៍ដែលមានឈ្មោះថា «ភ្នំពេញ អច្ឆរិយៈ»។ ហើយ​សម្រាប់​ប្រព័ន្ធ​បង្ហូរ​ទឹក​កន្ទក់​វិញ មិនត្រឹមតែមានការសាងសង់ស្ថានីយ៍ប្រព្រឹត្តិ ឬ​កខ្វក់ តាមរយៈ​ហិរញ្ញប្បទាន​ឥត​សំណងលើកនេះតែប៉ុណ្ណោះទេ យើង​ក៏​បាន​បញ្ជូន​អ្នក​ជំនាញ​ការ​ប្រព័ន្ធ បង្ហូរ ទឹក​កខ្វក់ពីទីក្រឯKitakyushu មកកាន់រាជធានីភ្នំពេញតាំងពីខែមេសាឆ្នាំនេះ ដើម្បី​ផ្ដល់​ជំនួយបច្ចេកទេសក្នុងការ​គ្រប់គ្រង និងថែទាំស្ថានីយ៍នោះ។

បន្ថែមពីលើការសាងសង់ហេដ្ឋារចនា​សម្ព័ន្ធ ការ​ផ្ដល់​ការ​គាំទ្រ​ជា​សរុប​សម្រាប់​ការ​គ្រប់​គ្រង​និង​ថែទាំ​គឺ​​ជារបៀបផ្តល់ជំនួយរបស់ជប៉ុន។ តាម​រយៈគម្រោងនេះ រំពឹងថា -បរិយាកាសប្រព័ន្ធបង្ហូរទឹកកខ្វក់ នៅ​រាជធានីភ្នំពេញនិងត្រូវបានកែលម្អរ ព្រមទាំងអាចលើកកម្ពស់គុណភាពជីវ ភាព​រស់​នៅ​របស់​ប្រជាជន​ដែល​រស់​នៅរាជធានីភ្នំពេញ៕

អត្ថបទ៖ កុសល

អត្ថបទថ្មី
;