អនុប្រធានមន្ទីរវ័យក្មេងម្នាក់ក្រឡាប់រថយន្តត្រង់ផ្លូវកោងបាត់បង់ជីវិតកាលពីយប់មិញ
- 2019-10-04 02:01:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អនុប្រធានមន្ទីរវ័យក្មេងម្នាក់ក្រឡាប់រថយន្តត្រង់ផ្លូវកោងបាត់បង់ជីវិតកាលពីយប់មិញ
ចន្លោះមិនឃើញ
មន្ទីរព័រមានខេត្តកំពង់ឆ្នាំងឲ្យដឹងថាអនុប្រធានមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភានិងអធិការកិច្ចខេត្តកំពង់ឆ្នាំង ម្នាក់បានបើករថយន្តធ្លាក់ទឹកបណ្ដាលឲ្យបាត់បង់ជីវិតកាលពីយប់រំលងអាធ្រាតឈានចូលថ្ងៃទី៤ ខែតុលា។
ប្រភពបន្តថា៖ «ប៉ូលិសបានឲ្យដឹងថាជនរងគ្រោះឈ្មោះ គិន ពិសាល ភេទប្រុស អាយុ៣១ឆ្នាំ មានតួនាទីជា អនុប្រធានមន្ទីរទំនាក់ទំ នងជាមួយរដ្ឋសភា ព្រឹទ្ធសភា និង អធិការកិច្ច ខេត្តកំពង់ឆ្នាំង។ ប៉ូលិសចរាចរណ៍បានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ ជនរងគ្រោះបើករថយន្តធ្លាក់ផ្លូវក្រឡាប់ចូលទៅក្នុងទឹកបង្ករគ្រោះថ្នាក់ដោយខ្លួនឯង»៕