លោក ស៊ុន ចាន់ថុល៖ ពេលយើងកំពុងទាញសាឡង់ចេញ មានបងប្អូន២នាក់ស្រែកថា «ចោលម្សៀត»
- 2019-10-04 07:23:24
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លោក ស៊ុន ចាន់ថុល៖ ពេលយើងកំពុងទាញសាឡង់ចេញ មានបងប្អូន២នាក់ស្រែកថា «ចោលម្សៀត»
ចន្លោះមិនឃើញ
លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងឱ្យដឹងថា នៅពេលក្រុមការងារកំពុងអូសទាញសាឡង់ដឹកខ្សាច់ចេញពីសសរស្ពានព្រែកតាម៉ាក់ មានបងប្អូន២នាក់ស្រែកពីលើស្ពានថា «ចោលម្សៀត»។
ក្នុងកម្មវិធីបើកយុទ្ធនាការបណ្តុះបណ្តាល និងផ្សព្វផ្សាយបច្ចេកទេសជួសជុលថែទាំផ្លូវ និងកម្មវិធីថែទាំផ្លូវ នាថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៩ លោកទេសរដ្ឋមន្រ្តី បានមានប្រសាសន៍យ៉ាងដូច្នេះថា៖ «ពេលយើងកំពុងអូសទាញ មានបងប្អូន២នាក់ដើរលើស្ពាន គាត់ស្រែក «ចោលម្សៀតៗ»។ អាឯងនេះខំចង់ងាប់... គាត់ស្រែកយើងចោលម្សៀត រុញវាមិនចេញ»។
សូមរំលឹកថា សាឡង់ដឹកខ្សាច់មួយគ្រឿងត្រូវបានកម្លាំងទឹកបោក ហើយបានកឿងជាប់នឹងជើងតាងនៃសសរស្ពានផ្នែកកណ្តាលប៉ែកខាងកើត នៃស្ពានព្រែកតាមាក់ ដែលស្ថិតនៅក្នុងស្រុកខ្សាច់កណ្តាល និងស្រុកមុខកំពូល ខេត្តកណ្តាល ត្រូវបានក្រុមការងារបច្ចេកទេស នៃក្រសួងសាធារណការ និងដឹកជញ្ជូន អូសទាញចេញដោយសុវត្ថិភាព រួចរាល់ជាស្ថាពរនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩៕
អត្ថបទទាក់ទង៖
-វីដេអូ៖ សង្ខេបសកម្មភាពការទាញយកសាឡង់ចេញពីជើងស្ពានព្រែកតាមាក់