Liverpool បង្កើនពិន្ទុនាំមុខកាន់តែឆ្ងាយក្រោយ Man City ចាញ់ក្នុងដីខ្លួនឯងយប់មិញ
- 2019-10-07 01:26:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Liverpool បង្កើនពិន្ទុនាំមុខកាន់តែឆ្ងាយក្រោយ Man City ចាញ់ក្នុងដីខ្លួនឯងយប់មិញ
ចន្លោះមិនឃើញ
ក្រុម Manchester City បានប្រកួតចាញ់ក្រុមភ្ញៀវ Wolves ដោយលទ្ធផល ០-២ នៅ Premier League សប្តាហ៍ទី៨ កាលពីយប់មិញនេះ ខណៈ Liverpool បានបន្តជ័យជម្នះលើ Leicester City ២-១ កាលពីយប់ថ្ងៃសៅរ៍។
លទ្ធផលនេះបានធ្វើឱ្យ Liverpool មានពិន្ទុនាំមុខគេក្នុងតារាងកាន់តែឆ្ងាយ ដោយមាន ២៤ពិន្ទុ ពោលគឺលើស Manchester City ដែលស្ថិតនៅលេខ២ ចំនួន៨ពិន្ទុ។ ចំណែក Arsenal ដែលបានយកឈ្នះ AFC Bournemouth ១-០ យប់មិញ បានឡើងមកចំណាត់ថ្នាក់លេខ៣ មាន ១៥ពិន្ទុ។
Chelsea លេខ៥ មាន១៤ពិន្ទុ ក្រោយបានបំបាក់ Southampton ៤-១។ ដោយឡែក Manchester United បានប្រកួតចាញ់ Newcastle United ក្នុងលទ្ធផល ០-១។ Man Utd កំពុងឈរនៅលេខ១២ មាន ៩ពិន្ទុ៕