នេះជា​ទីតាំង​ចំណត​ទូក-កាណូត​ដឹកភ្ញៀវ ក្នុង​រាជធានី​ភ្នំពេញ

  • 2019-10-08 01:23:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​សម្រេច​ឲ្យមាន​ចំណត​បណ្ដោះអាសន្ន​នៅមុខសួន​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ( CDC ) ដែល​តម្រូវឲ្យ​ទូក កាណូត​ដឹកភ្ញៀវ​ទេសចរ​ទាំងអស់​ចូលមកចត​តែមួយកន្លែង។ ​ក្រៅពីនេះ ក៏​មាន​ផែទូក កាណូត​ទេសចរណ៍​នៅផ្សាររាត្រី​សម្រាប់​មកទទួល​យកភ្ញៀវ​ផងដែរ ដើម្បីផ្ដល់​ភាពងាយស្រួល​ក្នុងការ​គ្រប់គ្រងទូក កាណូត និងលើក​កម្ពស់​សោភ័ណភាព​រាជធានី​ភ្នំពេញ។

ការ​សម្រេច​ចិត្ត​នេះ ធ្វើឡើង​ក្នុងកិច្ចប្រជុំកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ​២០១៩ ​ក្រោមអធិបតី​ភាព​លោក ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ៕

រូបថត៖ រដ្ឋបាលរាជធានីភ្នំពេញ

អត្ថបទ៖ សំភី

អត្ថបទថ្មី
;