ក្រសួង​ទេសចរណ៍​ថា ភ្ញៀវបរទេស​មក​កម្ពុជា​កើនឡើង

  • 2019-10-08 01:35:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


តាមរបាយការណ៍​ផ្លូវការ​របស់​ក្រសួង​ទេសចរណ៍​បាន​បញ្ជាក់​ថា រយៈពេល៨​ខែ ដើមឆ្នាំ​២០១៩នេះ ប្រទេសកម្ពុជា​ទាំងមូល​ទទួលបាន​ភ្ញៀវទេសចរ​អន្តរជាតិមកកម្សាន្ត​ចំនួន ៤ ៣៦០ ៣៩៧នាក់ កើនឡើង១០,៤% បើធៀបរយៈពេល​ដូចគ្នាឆ្នាំ២០១៨។ ក្នុងនោះ៖

-ភ្ញៀវទេសចរចូលតាមផ្លូវអាកាសមានចំនួន ៣ ១០៤ ៤៨៩នាក់ ស្មើនឹង៧១,២% នៃចំនួនភ្ញៀវសរុប ដែលមានកើន១៦,៦% (ក្នុងនោះ ចូលតាមអាកាសយានដ្ឋានអន្តរជាតិភ្នំពេញចំនួន ១ ៤២៧ ៤៨៧នាក់ កើន​១៤,៧%, តាមអាកាសយានដ្ឋានអន្តរជាតិសៀមរាប ១ ១៨៨ ២៥៤នាក់ ថយចុះ៩,១% និងអាកាសយានដ្ឋានអន្តរជាតិព្រះសីហនុចំនួន ៤៨៨ ៧៤៨នាក់ កើនឡើង៣៤៣,៥%)។

-ភ្ញៀវទេសចរដែលចូលមកតាមផ្លូវគោកមានចំនួន១ ១៦០ ៧៤៦នាក់ ស្មើនឹង២៦,៦% នៃចំនួនសរុប ថយចុះ២,៩%

-ភ្ញៀវទេសចរចូលតាមផ្លូវទឹកមានចំនួន៩៥,១៦២នាក់ ស្មើនឹង២.២% នៃចំនួនសរុប កើនឡើង ២,៩%។

ព្រមជាមួយគ្នានេះ ចំនួនភ្ញៀវទេសចរអន្តរជាតិផ្ទៃក្នុងដែលទៅទស្សនាតំបន់អាទិភាព នៅក្នុងរយៈ៨ខែ ដើមឆ្នាំនេះដូចជា៖

-តំបន់ភ្នំពេញ ទទួលបានភ្ញៀវទេសចរអន្តរជាតិ ២,៨០៨,៥៦១នាក់ ស្មើនឹង៥៣,៨% នៃចំនួនភ្ញៀវសរុប កើនឡើង២៧,៤%។

-សៀមរាបអង្គរ ទទួលបានភ្ញៀវទេសចរអន្តរជាតិ ១,៥៥១,៨៣៦នាក់ ស្មើនឹង២៩,២% នៃចំនួនភ្ញៀវសរុប ថយចុះ១១,១%។

-តំបន់ឆ្នេរសមុទ្រ ទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន ៨០៤,៥៣៧នាក់ ស្មើនឹង១៥,២% កើនឡើង៣៦,៥%។

-តំបន់អេកូទេសចរណ៍ភូមិភាគឥសាន្ត ទទួលបានភ្ញៀវទេសចរអន្តរជាតិ ៥៦ ៧២៣នាក់ ស្មើនឹង១,១% កើនឡើង៩,១%។

-តំបន់ប្រាសាទព្រះវិហារ ទទួលបានភ្ញៀវទេសចរអន្តរជាតិ ចំនួន៣៦ ៩៥៧នាក់ ថយចុះ៣,៣%។

ជាងនេះទៀត នៅ៨ខែ ដើមឆ្នាំនេះ មានទេសចរកម្ពុជា ចេញទៅក្រៅប្រទេសចំនួន ១ ៣៤៧ ០៦០នាក់ កើនឡើង៤.៧% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៨។

គួរបញ្ជាក់ថា នៅឆ្នាំ២០១៨ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិជាង៦លាននាក់៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;