ស្បែកជើងទាត់បាល់ពិសេស មានតែអ្នករត់ដល់ល្បឿនប៉ុណ្ណេះទើបមានសិទ្ធិជាម្ចាស់
- 2019-10-08 02:21:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្បែកជើងទាត់បាល់ពិសេស មានតែអ្នករត់ដល់ល្បឿនប៉ុណ្ណេះទើបមានសិទ្ធិជាម្ចាស់
ចន្លោះមិនឃើញ
របាយការណ៍ថ្មីៗចេញផ្សាយដោយ Oh my goal បានឲ្យដឹងថា ក្រុមហ៊ុនផលិតសម្ភារៈកីឡាករ Nike បានផលិតស្បែកជើងសម្រាប់ទាត់បាល់ពិសេសម៉ូដែល Nike mercurial (Dream Speed) ដែលដាក់លក្ខខណ្ឌក៏ពិសេសដែរ ពោលគឺ មកទល់ពេលនេះមានតែកីឡាករ ២ រូប និងកីឡាការិនីមួយរូបគត់ បានក្លាយជាម្ចាស់ ដែលអាចរត់ដល់កំណត់ល្បឿនស្តង់ដារ(ក្រោម ៤៤ គីឡូម៉ែត្រក្នុងមួយម៉ោង)។
ចំណែកកីឡាករទី ២ គឺ Kylian Mbappé សញ្ជាតិបារាំងធ្លាប់ធ្វើបាន ២ ដងគឺ ល្បឿនរត់ដល់ ២៣.៦(ម៉ាយ/ម៉) ស្មើនឹង ៣៧ (គ.ម/ ម៉) អំឡុងពេល PSG ប្រកួតជាមួយ As Monaco ឆ្នាំ ២០១៨ និងម្តងទៀត ២២.៩(ម៉ាយ/ម៉) ស្មើនឹង ៣៦ (គ.ម/ ម៉) អំឡុងពេលប្រកួតជាមួយអាហ្សង់ទីន អំឡុងព្រឹត្តិការណ៍ World Cup 2018 ប្រទេសរុស្ស៊ី។
ចំណែកកីឡាការិនីសញ្ជាតិអូស្រ្តាលី Sam Kerr ជាមនុស្សស្រីដំបូងដែលមានសិទ្ធពិសេសនេះ ត្រូវបានផ្តល់ដោយ Nike ក៏ប៉ុន្តែប្រភពមិនបានបញ្ជាក់ពីល្បឿនរត់ដល់ប៉ុណ្ណានោះទេ។ ស្បែកជើងនេះ មិនត្រូវបានក្រុមហ៊ុនដាក់លក់នោះឡើយ ផ្ទុយទៅវិញ ស្រឡាយម៉ូឌែល mercurial ដូចជា( SuperFly 7 Elite និង Vapor 13 Elite...) Nike បើកឲ្យទិញកាលពីថ្ងៃទី ៣ ខែតុលាឆ្នាំ ២០១៩ តម្លៃចាប់ពី ២០០ ដុល្លារដល់ ៣៤០ ដុល្លារ៕