បើកដំណើរការឡើងវិញ ១០ឆ្នាំដំបូង ធនាគារជាតិមានទុនតែ ៨០០លានរៀល
- 2019-10-10 01:25:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បើកដំណើរការឡើងវិញ ១០ឆ្នាំដំបូង ធនាគារជាតិមានទុនតែ ៨០០លានរៀល
ចន្លោះមិនឃើញ
លោក ជា ចាន់តូ អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា បានថ្លែងថា ក្នុងរយៈពេល១០ឆ្នាំដំបូងនៃប្រតិបត្តិការរបស់ធនាគារជាតិ (ធនាគារកណ្តាល) គិតចាប់ពីឆ្នាំ១៩៧៩ គឺមានទុនដំបូងប្រមាណ ៨០០លានរៀល។ ការថ្លែងនេះ ធ្វើឡើងនៅក្នុងខួបលើកទី៤០ នៃការបង្កើតធនាគារជាតិនៃកម្ពុជាឡើងវិញ ១០ តុលា ១៩៧៩ – ១០ តុលា ២០១៩។
លោកបន្តថា ពេលនោះធនាគារជាតិ បានដើរតួនាទីចម្បង៣រួមមាន៖ អាជ្ញាធររូបិយវត្ថុ, រតនាគារជាតិ និងជាអ្នកផ្តល់ឥណទានដល់ក្រុមសាមគ្គីបង្កបង្កើនផល និងសហគ្រាសរដ្ឋក្រោមប្រព័ន្ធធនាគារមួយថ្នាក់៕