សហរដ្ឋ​អាមេរិក​ប្រកាស​ដាក់​ពង្រាយ​ទ័ព​ទៅ​ដើម្បី​ប្រឆាំង​ការគំរាម​គំហែង​ពី​អ៊ីរ៉ង

  • 2019-10-12 09:44:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សហរដ្ឋ​អាមេរិក​កាល​ពី​ថ្ងៃ​សុក្រ​ទី​១១ ខែ​តុលា​ បាន​ប្រកាស​ដាក់​ពង្រាយ​ទ័ព​បន្ថែម​នៅ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​ដើម្បី​ជួយ​ការពារ​ប្រទេស​នេះ​ក្រោយ​ពី​ការ​ពី​ការ​វាយ​ប្រហារ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ផលិត​ប្រេង​ពីរ​កន្លែង​កាល​ពី​ខែ​កញ្ញា​ ដែល​ប្រទេស​ទាំង​ពីរ​ចោទអ៊ីរ៉ង់​ថា នៅពី​ក្រោយ​នៃ​ការ​វាយ​ប្រហារ​នេះ​។

ទាហាន​អាមេរិក​ចុះ​យន្តហោះនៅ​ដែន​ដី​អារ៉ាប៊ីសាអ៊ូឌីត
មន្ទី​បញ្ចកោណ​បាន​និយាយ​ថា ការ​ដាក់​ពង្រាយ​នឹង​រួម​មាន​ការ​បញ្ជូន​យន្តហោះ​សង្គ្រាម​ និង​កង​កម្លាំង​ការពារ​ដែន​អាកាស​។ កាល​ពី​ខែ​មុន​អាមេរិច​បាន​បញ្ជូន​ទ័ព​ទៅ​ចំនួន​ ២០០ នាក់ ហើយ​សរុប​ជា​មួយ​ការ​ដាក់​ពង្រាយ​លើក​នេះ​ទាំង​អស់​មាន​ទាហាន​អាមេរិក​ចំនួន​ ៣០០០ នាក់ នៅ​ក្នុង​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​។

អាមេរិក​ក៏​នឹង​មាន​ដាក់​បន្ថែម​ប្រព័ន្ធ​ការពារ​ដែន​អាកាស​ Patriot ចំនួន​ពីរ​ ហើយ​នឹងដាក់​ដំណើរការ​ប្រព័ន្ធ​ Terminal High Altitude Area Defense (THAAD) ជា​លើក​ដំបូង​ក្នុង​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​ផងដែរ៕

ទាហាន​អាមេរិក​ស្តុក​គ្រាប់​មីស៊ីល​ថ្មី​សម្រាប់​ប្រព័ន្ធ​ការពារ​ដែន​អាកាស​ Patroit

រដ្ឋ​មន្ត្រី​ការពារ​ជាតិ​អាមេរិក​លោក Mike Esper បាន​និយាយ​ថា​អាមេរិក​បញ្ជូន​ទ័ព​ទៅ​អារ៉ាប៊ីសាអ៊ូឌីត​គឺ​ដើម្បី​កុំ​ឲ្យ​អ៊ីរ៉ង់​ហ៊ាន​វាយ​ប្រហារ​គេ​ទៀត​។​ លោក​ Esperបាន​ប្រាប់​៖ «អ្នក​យើង​គិត​ថា​វា​ចាំ​បាច់​ក្នុង​ការ​បន្ត​ពង្រាយ​កម្លាំង​ដើម្បី​រារាំង​និង​ការពារ​និង​បញ្ជូន​សារ​ទៅ​អ៊ីរ៉ង់​ថា៖ កុំ​វាយ​ប្រហារ​រដ្ឋ​អធិបតេយ្យ​ផ្សេង​ទៀត​ កុំ​គំរាម​ផល​ប្រយោជន៍​របស់​អាមេរិក កង​កម្លាំង​អាមេរិក ឬ​យើង​នឹង​ឆ្លើយ​តប​។

អ៊ីរ៉ង់​បាន​បង្ហាញ​ភាព​ភ័យ​ក្លាច​ថា​នឹង​មាន​អ្វី​អាក្រក់​មួយ​អាច​នឹង​កើត​ឡើង​ ក្រោយ​ពី​ការ​ដាក់​ពង្រាយ​ទ័ព​អាមេរិក​កាល​ពី​មុន​ៗ​។ អ៊ីរ៉ង់​បាន​ច្រាន​ចោល​ការ​ចោត​ប្រកាន់​ថា​ខ្លួន​ជា​អ្នក​វាយ​ប្រហារ​រោងចក្រ​ប្រេង​ហើយ​ក៏​ច្រាន​ចោល​ការ​ចោត​ប្រកាន់​ការ​វាយ​ប្រហារ​នាវា​ដឹក​ប្រេង​កាល​ពី​ដើម​ឆ្នាំ​នេះ​។

ភាព​តាន​តឹង​រវាង​អ៊ីរ៉ង់​នឹង​អាមេរិក​បាន​កើន​ឡើង​តាំង​ពី​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ លោក​ ដូណាល់ ត្រាំ​បាន​ដក​អាមេរិក​ចេញ​ពី​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ និង​ព្រម​ទាំង​ដាក់​បន្ថែម​ទណ្ឌកម្ម​សេដ្ឋកិច្ច​ទៀត​។

ប្រភព៖ Reuters ប្រែ​សម្រួល៖ សុខ វេងឈាង

អត្ថបទថ្មី
;