រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន៖ មាន​បញ្ហា៣ ​ដែលអ្នក​សារព័ត៌មាន​ត្រូវ​ប្រឹងប្រែង

  • 2019-10-14 01:20:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រដ្ឋមន្ត្រី​ក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បាន​បញ្ជាក់​ថា មាន​បញ្ហា៣ ​ដែល​អ្នកសារព័ត៌មាន​ត្រូវ​ប្រឹងប្រែង គឺ៖

-ទី១. អ្នកសារព័ត៌មាន​ខ្វះ​ចំណេះដឹង​ផ្នែកច្បាប់ ហើយ​ការ​យល់ដឹង​ពីច្បាប់​សំខាន់​ណាស់។

-ទី២. ការយល់ដឹង​ផ្នែក​បច្ចេកវិទ្យា

-និងទី៣. ខ្វះអ្នក​សារព័ត៌មាន​វិភាគ (អ្នកវិភាគ​ព័ត៌មាន​មាន​តិច)។

លោក​សង្ឃឹមថា​ទាំងបី​ចំណុច​នេះ អ្នក​សារព័ត៌មាន​នឹង​ប្រឹងប្រែង និងចូលរួម​ទាំងអស់​គ្នា​ដើម្បីឲ្យ​សារព័ត៌មាន​ កាន់តែមាន​មុខ​មានមាត់​ថែមទៀត។

លោក ខៀវ កាញារីទ្ធ ថ្លែងនាពេលកន្លងមក
ការថ្លែង​ខាងលើ​នេះ ធ្វើឡើង​នៅក្នុង​សមាជ​របស់​សហភាព​សហព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា កាលពីថ្ងៃទី​១២ ខែ​តុលា ឆ្នាំ​២០១៩ នៅអគារ​សេរីភាព រាជធានី​ភ្នំពេញ។

លោក​ខៀវ កាញារីទ្ធ បាន​លើកឡើង​ថា៖ «ដើម្បី​កិត្តិយស​កម្ពុជា ដំបូង​បំផុត​កិត្តិយស​អ្នក​សារព័ត៌មាន​សិន អ្នក​សារព័ត៌មាន​មាន​កិត្តិយស​ថ្លៃថ្នូរ អត្ថបទ​ថ្លៃថ្នូរ កម្ពុជា​ថ្លៃថ្នូរ នេះ​ជាការ​សំខាន់​បំផុត ជាការ​ពិតហើយ យើងមិន​អាច​ជៀសផុត​អស់ពី​អ្នក​កាសែត​ដែល​សរសេរ​រញ៉េរញ៉ៃ ប៉ុន្តែ​បើអ្នក​កាសែតវិជ្ជាជីវៈ​របស់យើងមានចំណេះដឹង អាស្រ័យលើការអប់រំរបស់សមាគម យើងមានភាពថ្លៃថ្នូរ អ្នកកាសែតដែលរញ៉េរញ៉ៃនឹងធ្លាក់ចុះទៅៗ បាត់ខ្លួនឯង»៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;