មកដឹង​លទ្ធផល​​របស់​ម្ចាស់​ខ្សែក្រវាត់ ONE ​ទាំង ៤ ដែល​ប្រកួត​នៅជប៉ុន

  • 2019-10-14 02:34:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ម្ចាស់ខ្សែក្រវាត់​ ៤រូប ដែល​ប្រកួត​ការពារ​ខ្សែក្រវាត់​រៀងៗខ្លួន នៅ​ក្នុង​ព្រឹត្តិការណ៍ ONE: Century នៅ​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន កាលពី​ថ្ងៃទី១៣​ ខែតុលា​ម្សិលមិញនេះ សុទ្ធតែ​ទទួលជ័យជម្នះទាំងអស់។

ព្រឹត្តិការណ៍​ទី ១០០ របស់ ONE Championship នេះ ត្រូវ​បាន​បែងចែក​ជា​ ២ផ្នែក​ គឺ​​ការប្រកួត​ពេលព្រឹក និង​ការប្រកួត​ពេល​ល្ងាច។

កម្មវិធីប្រកួត​ពេលព្រឹក (Part I) មាន​គូខ្សែក្រវាត់ ១គូ គឺ៖

  • កីឡា​ការិនី​សិង្ហបុរី Angela Lee ឈ្នះ​កីឡា​ការិនី​ចិន Xiong Jing Nan ដោយ​ការ​ក្លេ​នៅ​ចុង​ទឹក​ទី៥ ដើម្បីការពារ​ខ្សែក្រវាត់ ONE Women’s Atomweight World Champion។
Angela Lee អបអរ​ក្រោយការពារ​ខ្សែក្រវាត់​បាន​សម្រេច (រូបភាពផ្ដល់សិទ្ធិដោយ ONE Championship)
កម្មវិធីប្រកួត​ពេល​ល្ងាច (Part II) មានគូខ្សែក្រវាត់ ៣គូទៀត គឺ៖
  • កីឡាករ​មីយ៉ាន់ម៉ា Aung La N Sang ការពារ​ខ្សែក្រវាត់ ONE Light Heavyweight World Champion របស់ខ្លួន​បាន​សម្រេច ក្រោយ​យកឈ្នះកីឡាករ​ហ្វីលីពីន Brandon Vera ដោយ​ការ​ម៉ាត់ ក្នុងទឹកទី២។
Aung La N Sang នៅតែ​ជា​ម្ចាស់​ខ្សែក្រវាត់​ប្រភេទ​ទម្ងន់ Light Heavyweight (រូបភាពផ្ដល់សិទ្ធិដោយ ONE Championship)
  • កីឡាករ​ប្រេស៊ីល Bibiano Fernandes ក៏អាច​ការពារ​ខ្សែក្រវាត់ ONE Bantamweight World Champion របស់ខ្លួនបានដែរ ក្រោយ​យកឈ្នះ​គូប្រកួតចាស់ Kevin Belingon (ហ្វីលីពីន) ដោយ​ក្បាច់​ក្លេ ក្នុង​ទឹកទី២។
Bibiano Fernandes នៅតែជា​ស្ដេច​ក្នុង​ប្រភេទ​ទម្ងន់ Bantamweight នៅ ONE (រូបភាពផ្ដល់សិទ្ធិដោយ ONE Championship)
  • រីឯ​គូខ្សែក្រវាត់​មួយទៀត គឺ​កីឡាករ​ថៃ Rodtang Jitmuangnon ឈ្នះ​កីឡាករ​ប្រេស៊ីល Walter Goncalves ដោយ​ពិន្ទុ​មិន​ឯកច្ឆ័ន្ធ ការពារ​ខ្សែក្រវាត់ ONE Flyweight Muay Thai World Champion របស់ខ្លួនបាន​សម្រេច​។
Rodtang ការពារ​ខ្សែក្រវាត់​បានសម្រេច (រូបភាពផ្ដល់សិទ្ធិដោយ ONE Championship)

សូមបញ្ជាក់ថា ក្រៅពី​គូខ្សែក្រវាត់ទាំង ៤គូនេះ នៅ​មាន​ការប្រកួត ១៨គូផ្សេងទៀត ដែល​ក្នុង​នោះ​ក៏មាន​ការប្រកួត​ផ្ដាច់ព្រ័ត្រ Grand Prix ចំនួន ៣គូផងដែរ៕

អត្ថបទ៖ ឈិន មិថុនា

អត្ថបទថ្មី
;