អ៊ីរ៉ាក់ ដែល​ប៉ះ​កម្ពុជា​ថ្ងៃស្អែក មាន​លទ្ធផល​ល្អ​បំផុត​មួយ​ក្នុង​ប្រវត្តិសាស្រ្ត កាលពី​ឆ្នាំ​២០០៧

  • 2019-10-14 02:47:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​អ៊ីរ៉ាក់ ធ្លាប់​មាន​ប្រវត្តិល្អ​បំផុត​គឺការ​ឈ្នះ​ជើងឯក AFC Asian Cup 2007 ក្រោយឈ្នះអារ៉ាប៊ីសាអ៊ូឌីត ១-០ នៅវគ្គផ្តាច់ព្រ័ត្រ ដែល​អ៊ីរ៉ាក់​ទទួល​បាន​ពានតែម្តង​នេះ​គត់។ ការ​ប្រកួតក្នុង​ពាន​រង្វាន់នេះ ធ្វើឡើង​ដោយមានម្ចាស់ផ្ទះ​៤រួមគ្នា គឺ ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ថៃ និង​វៀតណាម។

អ៊ីរ៉ាក់ ទទួលបាន​ចំណាត់​ថ្នាក់លេខ៤ ចំនួន២ដង​ផងដែរ ក្នុង​ពាន AFC Asian Cup នេះ។ លើកទី១ ក្នុងឆ្នាំ ១៩៧៦ និងលើកទី២ ក្នុងឆ្នាំ​ ២០១៥។

ចំពោះ​ព្រឹត្តិការណ៍ FIFA World Cup វិញ អ៊ីរ៉ាក់ ធ្លាប់​បង្ហាញខ្លួន​នៅវគ្គ ៣២ក្រុម​ចុងក្រោយ​បាន​តែម្តង​គត់ នៅឆ្នាំ​១៩៨៦ ដែលម៉ិចស៊ីកូធ្វើជាម្ចាស់ផ្ទះ។ ប៉ុន្តែអ៊ីរ៉ាក់ មិនអាច​ឆ្លងផុតវគ្គចែកពូល​ឡើយ។ ពេលនោះ អ៊ីរ៉ាក់ ស្ថិតក្នុងពូលB ជាមួយ​ម្ចាស់ផ្ទះ ម៉ិចស៊ីកូ ប៉ារ៉ាហ្គាយ និងបែលហ្សិក ក្នុង​នោះអ៊ីរ៉ាក់ ចាញ់​ទាំង៣ប្រកួត។

អ៊ីរ៉ាក់ មាន​ប្រវត្តិ​ស៊ុតគូប្រកួតច្រើន​បំផុត​ពេលប៉ះ អេត្យូពី ក្នុង​លទ្ធផល ១៣-០ នៅ​ឆ្នាំ​១៩៩២។ រីឯគ្រាប់បាល់ដែល​ចាញ់ច្រើនគ្រាប់​បំផុត​គឺ​ អ៊ីរ៉ាក់ ត្រូវ តួកគី បំបាក់ ១-៧ ក្នុងឆ្នាំ ១៩៥៩។

សូម​ជម្រាប​ថា កម្ពុជា នឹង​ទទួល​ស្វាគមន៍​ អ៊ីរ៉ាក់ ក្នុងវគ្គជម្រុះ World Cup 2022 ពូលC នៅល្ងាចថ្ងៃទី១៥ ខែតុលា​ស្អែកនេះ នៅពហុកីឡដ្ឋាន​ជាតិ។ យោងតាម FIFA Ranking បង្ហាញ​ថា អ៊ីរ៉ាក់ មានលេខរៀងទី៧៩ ខណៈកម្ពុជាលេខ ១៦៩៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;