ស្ពាន​ព្រះមុនីវង្សចាស់ នឹង​ត្រូវបិទ​ចរាចរណ៍​យប់នេះ

  • 2019-10-14 04:31:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ដើម្បីធានា​សុវត្ថិភាព​ការដ្ឋាន ចាប់ពី​វេលាម៉ោង ៩​យប់​ ថ្ងៃទី១៤​ ខែ​តុលា ឆ្នាំ​២០១៩ ដល់ម៉ោង ៥ទៀបភ្លឺ​ថ្ងៃទី១៥ខែតុលាឆ្នាំ២០១៩ ការដ្ឋាន​សាងសង់​បន្ថែម​ស្ពានអាកាស​ក្បាលថ្នល់ នឹងធ្វើការ​ចាក់បេតុង​តួស្ពាន(Box Girder) ដំណាក់កាល​ទី១ ដោយត្រូវបិទ​ផ្លូវមិនឱ្យ​ធ្វើចរាចរ​ណ៍​ចុះពី​ស្ពានព្រះមុន្នីវង្ស​ចាស់ ឆ្ពោះទៅ​ទិសមហាវិថីព្រះមុន្នីវង្ស​ឡើយ។ នេះបើតាមការប្រកាស​របស់​មន្ទីរសាធារណការ និងដឹកជញ្ជូន​រាជធានីភ្នំពេញ។

មន្ទីរសាធារណការ​បន្ថែមថា ចំពោះចរាចរ​ពីស្ពាន​ព្រះមុនី្នវង្សចាស់​បត់ស្តាំមក​មហាវិថីព្រះនរោត្តម, ចរាចរ​ពីមហាវិថីព្រះមុនី្នវង្ស​ទៅស្ពានព្រះមុនីវង្សថ្មី និងចរាចរ​ទៅមក​លើស្ពាន​អាកាសក្បាលថ្នល់ នឹង​អនុញ្ញាត​ឱ្យធ្វើ​ចរាចរណ៍​ជា​ធម្មតា៕

អត្ថបទ និងរូបថត៖ មន្ទីរសាធារណការ និងដឹកជញ្ជូន​រាជធានីភ្នំពេញ

អត្ថបទថ្មី
;