រៀន​ត្រឹម​ទី ១២យុវជន​មួយ​ក្រុមចង់​បង្កើត រ៉ូបូត ជួយ​សម្រួល​ការ​ងារមនុស្ស

  • 2019-10-14 06:53:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រៀន​ត្រឹម​ថ្នាក់​ទី ១២ យុយវ​ជន​មួយ​ក្រុម​មាន​គ្នា ៥​នាក់ បាន​បង្កើត រូបូត យក​ទៅ​ដាក់​តាំង​បង្ហាញ​​នៅ​ក្នុង​ព្រឹត្តិការ​បារខែម​អាស៊ាន ២០១៩ កាល់​ពី​ថ្ងៃ​ទី ១២-១៣ តុលា នៅ​សាលាតិចណូ។

យុវជន ម៉ុក គឹម​សាង ដែល​ជា​ប្រធាន​ក្រុម Apitor Superbit បាន​ប្រាប់ Sabay ឲ្យ​ដឹង​ថា​ការ​បង្កើត រូបូត នេះ​ឡើង​គឺ​ដើម្បី​ចង់​សម្រួល​ដល់​ការ​ប្រកប​អាជីវកម្ម​នៅ​ទីក្រុង​ដូច​ជា​ឧបករណ៍​ដឹង​ជញ្ជូន​ស្វ័យ​ប្រវត្តិ ចំណត​បិត​បើក​ស្វ័យប្រវត្តិ ឧបករណ៍​ដឹង​ដាក់​ឥវ៉ាន់​ស្វ័យប្រវត្តិ ឧបករណ៍​គូរ​រូប​ស្វ័យ​ប្រវត្តិ។

យុវជន ម៉ុក គឹម​សាង ​ប្រធាន​ក្រុម Apitor Superbit

ក្រៅ​ពី​នេះ​យុវជន​មួយ​ក្រុម​នេះ​ក៏​​បាន​បង្កើត​ឧបករណ៍​លេង​ហ្គេម​បាល​ទាត់ ម៉ាស៊ីន​ចាក់​បទ​ចម្រៀង ​ដែក​អាច​បញ្ជាក់​តាម​រយះ​ទូរសព្ទ​ដៃ។ ការ​បង្កើត​នេះ​ដែរ គឹម​សាង បាន​ប្រាប់​ថា​ដោយ​មាន​ការ​ឧបត្ថម្ភ​ផ្នែក​សម្ភារៈ រួម​ជា​មួយ Software ពី​ក្រុម​ហ៊ុន​មួយ ដែល​ចេញ​ពី​គំនិត​ច្នៃ​ប្រឌិត និង​បង្កើត​ឡើង​ដោយ​ក្រុម​ខ្លួន​ផ្ទាល់​។

ទោះបី​ជា​ពេល​បច្ចុប្បន្ន​ឧបករណ៍​ទាំង​នេះ​មិន​ទាន់​ធ្វើ​អ្វី​បាន​ក៏​ដោយ តែ​គឹមសាង មាន​គោល​បំណង​ចង់​បង្កើត រូបូត ឲ្យ​ប្រើ​ប្រាស់​បាន​នៅ​ថ្ងៃ​ខាង​មុន និង​ជួយ​សម្រួល​ដល់​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ និង​ការ​ប្រកប​អាជីវកម្ម​ជាដើម៕

ចុចអាន៖

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី
;