ទូតជប៉ុនថ្មី ប្ដេជ្ញាជំរុញទទួលកម្មសិក្សាការី និងពលករជំនាញពីកម្ពុជាបន្ថែម
- 2019-10-14 08:03:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទូតជប៉ុនថ្មី ប្ដេជ្ញាជំរុញទទួលកម្មសិក្សាការី និងពលករជំនាញពីកម្ពុជាបន្ថែម
ចន្លោះមិនឃើញ
លោក MIKAMI Masahiro ឯកអគ្គរាជទូតថ្មីប្រចាំនៅកម្ពុជា បានបង្ហាញការប្ដេជ្ញាថា ក្នុងអាណត្តិការងារថ្មីនៅកម្ពុជា ឯកឧត្តមនឹងខិតខំជំរុញឱ្យមានទីផ្សារការងារនៅប្រទេសជប៉ុន សម្រាប់កម្មសិក្សាការី និងពលករជំនាញកម្ពុជាឱ្យកាន់តែច្រើន ដើម្បីចេញទៅធ្វើការនៅប្រទេសជប៉ុនបន្ថែមទៀត។ ការលើឡើងនៅក្នុងជួបពិភាក្សាការងារជាមួយ លោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩ នៅទីស្ដីការក្រសួង។
លោកបន្ថែមថា នេះក៏មិនខុសពីការលើកឡើងរបស់និយោជក និងតំណាងក្រុមហ៊ុននៅប្រទេសជប៉ុន ដែលបានទទួលកម្មសិក្សាការីកម្ពុជា ធ្វើការក្នុងសហគ្រាសរបស់ខ្លួនដែរ គឺពួកគេពិតជាមានការពេញចិត្តយ៉ាងខ្លាំងចំពោះអត្តចរិតការងាររបស់កម្មសិក្សាការីកម្ពុជាជាពន់ពេក។
លោក អ៉ិត សំហេង បានសម្ដែងនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះការប្ដេជ្ញា និងការជំរុញឱ្យមានកិច្ចប្រតិបត្តិការនេះ ខណៈកម្ពុជាក៏មានការពេញចិត្តផងដែរ ចំពោះលក្ខខណ្ឌការងាររបស់និយោជកជប៉ុន ដែលកំពុងបើកក្រុមហ៊ុន រោងចក្រ សហគ្រាសនៅកម្ពុជា ក៏ដូចជាលក្ខខណ្ឌការងារនៅប្រទេសជប៉ុន ដែលបានកែសម្រួលឱ្យកាន់តែងាយស្រួលជាងមុន៕