មេដឹកនាំតំបន់មួយនៅអេស្ប៉ាញត្រូវកាត់ទោសឲ្យជាប់គុក១៣ឆ្នាំពីបទនាំឲ្យមានការបះបោរ
- 2019-10-14 09:29:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មេដឹកនាំតំបន់មួយនៅអេស្ប៉ាញត្រូវកាត់ទោសឲ្យជាប់គុក១៣ឆ្នាំពីបទនាំឲ្យមានការបះបោរ
ចន្លោះមិនឃើញ
មេដឹកនាំតំបន់កាតាឡូនៀ នៅប្រទេសអេស្ប៉ាញត្រូវតុលាការកំពូលកាត់ទោសឲ្យជាប់ពន្ធនាគារពីប្រាំបួនឆ្នាំទៅដល់១៣ឆ្នាំ ដោយចោទថាបាននាំឲ្យមានការបះបោរប្រឆាំងរដ្ឋអំណាច។
កាលពីថ្ងៃចន្ទកន្លងទៅនេះតុលាការកំពូលអេស្ប៉ាញបានកាត់ទោសលោកOriol Junqueras ដែលជាអនុប្រធានតំបន់កាតាឡូនៀឲ្យជាប់ពន្ធនាគារចំនួន១៣ឆ្នាំពីបទនាំឲ្យមានការបះបោរ និងប្រើប្រាស់មូលនិធិរដ្ឋមិនត្រឹមត្រូវ។ចំណែកមេដឹកនាំ១១នាក់ផ្សេងទៀតត្រូវតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារទាបបំផុតប្រាំបួនឆ្នាំ។
ព្រះរាជអាជ្ញាកាលពីឆ្នាំ២០១៧ បានចោទប្រកាន់អ្នកទាំងនេះថាបានប្រើប្រាស់មូលនិធិរដ្ឋមិនត្រឹមត្រូវ ដើម្បីយកទៅធ្វើប្រជាមតិ។ ព្រះរាជអាជ្ញាលើកឡើងថាមេដឹកនាំទាំងនេះបានរៀបចំផែនការយ៉ាងល្អដើម្បីប្រឆាំងទៅនឹងរដ្ឋធម្មនុញ្ញ ក្នុងការទាមទារឯករាជ្យដោយខុសច្បាប់នៅតំបន់កាតាឡូនៀ។
គួរបញ្ជាក់ថាតំបន់កាតាឡូនៀ ជាតំបន់ដែលមានធនធានច្រើន និងមានមនុស្សរស់នៅ៧,៥លាននាក់ មានភាសា ទង់ជាតិ ភ្លេងជាតិ និងសភា ផ្ទាល់ខ្លួនផង ជាពិសេសតំបន់នេះមានទីក្រុងBarcelona នៅទីនោះផង៕