សម្តេច ហ៊ុន សែន៖ កម្ពុជា គ្រោងទិញ​យន្តហោះស៊ើបការណ៍ និងអាវុធ​បន្ថែម​ពីសាធារណរដ្ឋ​ឆែក

  • 2019-10-14 23:53:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្តេច​នាយករដ្ឋមន្រ្តី ហ៊ុន សែន បានគូសបញ្ជាក់​ថា កម្ពុជា មានគម្រោងទិញ​យន្តហោះស៊ើបការណ៍ L-39 បន្ថែម រួមទាំងអាវុធមួយចំនួនទៀត ពី​សាធារណរដ្ឋឆែក។ ការ​ថ្លែងនេះ ធ្វើឡើង​ក្នុងសន្និសីទកាសែតរួមគ្នាជាមួយនាយករដ្ឋមន្រ្តីឆែក ក្រោយជំនួប​ពិភាក្សា កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ​២០១៩។

រូបថត៖ ហ្វេសប៊ុកសម្តេច ហ៊ុន សែន
សម្តេច​បាន​ថ្លែងយ៉ាងដូច្នេះថា៖ «**កាលពីពេល​មុននេះ កម្ពុជា​បានទិញយន្តហោះស៊ើបការណ៍ L-39 ចំនួន​៦គ្រឿង​រួចហើយ។ ព្រឹកនេះ ខ្ញុំក៏បាន​ស្នើសុំ​ពិភាក្សា​អំពី​លទ្ធភាព​កម្ពុជា អាចទិញនូវយន្តហោះស៊ើបការណ៍​ L-39 ប្រភេទ​ថ្មី ៣ ទៅ ៤គ្រឿងបន្ថែមទៀត ហើយ​យើងនឹង​បន្តការពិភាក្សា​ពីបញ្ហានេះ រួមទាំង​អាវុធ​មួយ​ចំនួន ដែលកម្ពុជា​កំពុង​នាំចូល និង​អាចថែម​នូវ​អាវុធ​ធុនស្រាលមួយចំនួន​ផ្សេងទៀត នៅក្នុងវិស័យ​ទំនាក់​សន្តិសុខ និង​ការពារជាតិរបស់យើង**»។

សូមជម្រាប​ថា បន្ទាប់ពី​កិច្ចជំនួប​ពិភាក្សា​ទ្វេភាគី រវាង​សម្តេច​តេជោ ហ៊ុន សែន និងលោក Andrej Babis នាយករដ្ឋមន្រ្តីឆែករួច​មក រដ្ឋាភិបាល​នៃប្រទេសទាំងពីរ បានចុះ​ហត្ថលេខាលើ ឯកសារ​សំខាន់ៗចំនួន​ពីររួមមាន៖

១. អនុស្សារណៈ​នៃការ​យោគយល់​គ្នា ស្តីពី​កិច្ចសហប្រតិបត្តិការ រវាង​ក្រសួង​សុខាភិបាលកម្ពុជា និង​ទីភ្នាក់ងារ​អនុវត្ត​គម្រោង​សុខាភិបាល​ឆែក VAMED ។

២. អនុស្សារណៈ​នៃការ​យោគយល់​គ្នា រវាង​សភា​ពាណិជ្ជកម្ម​កម្ពុជា និង​សភាពាណិជ្ជកម្ម​ឆែក៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;