ការប្រកួតរបស់​កម្ពុជា​ក្នុងដី​៤លើកចុងក្រោយ ពុំត្រូវបាន​គូប្រកួត​ស៊ុតចូល​លើសពី​១គ្រាប់​ឡើយ

  • 2019-10-15 02:25:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


គិតពីខែមីនា ឆ្នាំ​២០១៩ មក​ដល់ពេល​នេះ ការប្រកួត​៤លើក​ក្នុងដី​របស់​ក្រុមជម្រើសជាតិ​កម្ពុជា គឺ​មិនត្រូវបាន​គូប្រកួត​ស៊ុតបញ្ចូលទី​លើសពី១​គ្រាប់​ឡើយ។ ក្នុងនោះ៖

  • ថ្ងៃ​ទី៩ មីនា៖ កម្ពុជា ០-១ បង់ក្លាដែស (ប្រកួតមិត្តភាព)

  • ថ្ងៃ​ទី៦ មិថុនា៖ កម្ពុជា ២-០ ប៉ាគីស្ថាន (ជម្រុះ World Cup 2022 ជុំទី១)

  • ថ្ងៃទី ៥ កញ្ញា៖ កម្ពុជា ១-១ ហុងកុង ( ជម្រុះ World Cup 2022 ជុំទី២)

  • ថ្ងៃទី ១០ កញ្ញា៖ កម្ពុជា ០-១ បារ៉ែន ( ជម្រុះ World Cup 2022 ជុំទី២)។

សូមជម្រាប​ថា នៅល្ងាច​ថ្ងៃទី១៥តុលានេះ កម្ពុជា នឹងទទួលស្វាគមន៍​ក្រុមអ៊ីរ៉ាក់ ក្នុង​វគ្គជម្រុះ World Cup 2022 ពូលC នៅពហុកីឡដ្ឋានជាតិ៕

ចុចអាន៖ ១៥ប្រកួតរបស់អ៊ីរ៉ាក់​ក្នុងឆ្នាំ២០១៩នេះ គឺចាញ់តែ៣ក្រុមនេះគត់

អត្ថបទ៖ សំភី

អត្ថបទថ្មី
;