វីដេអូបង្ហាញទាហានរុស្សីចូលកាន់កាប់បន្ទាយអាមេរិកនៅស៊ីរី
- 2019-10-16 03:16:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វីដេអូបង្ហាញទាហានរុស្សីចូលកាន់កាប់បន្ទាយអាមេរិកនៅស៊ីរី
ចន្លោះមិនឃើញ
ក្រុងមូស្គូបានប្រកាសកាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ ថាកងទ័ពរបស់ពួកគេបានទៅល្បាតនៅតំបន់ខាងជើងស៊ីរី។ នៅពេលជាមួយគ្នានេះ អ្នកសារព័ត៌មានភ្ជាប់ជាមួយកងកម្លាំងរុស្សីបានបង្ហោះវីដេអូបង្ហាញទាហានរុស្សីចូលកាន់បន្ទាយដែលអាមេរិកបោះបង់នៅជិតក្រុង Manbij។
ក្នុងវីដេអូបង្ហោះចូលបណ្ដាញសង្គម Facebook អ្នកសារព័ត៌មានខាងលើ លោក Oleg Blokin បាននិយាយថា៖ «អរុណសួស្ដី! យើងឥលូវនេះស្ថិតនៅក្នុងបន្ទាយទាហានសហរដ្ឋអាមេរិកនៅ Manbij។ ត្រឹមព្រឹកម្សិលមិញទេពួកគេនៅទីនេះហើយថ្ងៃនេះយើងនៅទីនេះវិញ។ តោះមកមើលរបៀបពួកគេរស់នៅទីនេះ»។
វីដេអូរបស់ លោក Blokin ដែលត្រូវបានផ្ទៀងផ្ទាត់ដោយស្ថាប័នសារព័ត៌មាន Storyful បង្ហាញតង់ជាច្រើនដែលមានគ្របដោយសំណាញ់បិទបាំង និងអង់តែនវិទ្យុទំនាក់ទំនង។ ក្នុងវីដេអូមួយទៀត លោក Blokin បង្ហាញរបាំងមេកានិច សម្រាប់បិទបើកផ្លូវចូលបន្ទាយ។ រូបភាពទាំងនេះដូចនឹងរូបភាពពីមុនៗនៃបន្ទាយនេះ ដែលបានបញ្ចេញដោយសហរដ្ឋអាមេរិកផ្ទាល់។
មន្ត្រីអាមេរិកម្នាក់បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩ ថាទាហានអាមេរិកបានដកខ្លួនចេញពីតំបន់ Manbij ហើយ។ អ្នកនាំពាក្យយោធាអាមេរិក លោក វរសេនីយ៍ឯក Myles B. Caggins III បានបដិសេធមិននិយាយថាតើរុស្សីពិតជាបានយកបន្ទាយនេះមែន ឬក៏អត់។
លោក Blokin គឺជាអ្នកសារព័ត៌មានធ្វើការឲ្យស្ថាប័នសារព័ត៌មាន Abkazian Network News Agency (ANNA) ដែលគាំទ្ររដ្ឋាភិបាលរុស្សី ហើយតែងតែភ្ជាប់ទៅប្រមាញ់យកព័ត៌មានជាមួយកងកម្លាំងរដ្ឋាភិបាលស៊ីរី៕