លោក គីម ជុងអ៊ុន ជិះសេះស ឡើង​ភ្នំទឹកកក​មួយ​ដែលខ្ពស់ជាងគេបំផុតនៅឧបទ្វីបកូរ៉េ

  • 2019-10-16 04:06:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុងអ៊ុន បាន​ជិះសេះ​ស ឡើង​ភ្នំ Paekdu ដែល​ជាភ្នំខ្ពស់​ជាងគេបំផុត​នៅ​ឧបទ្វីបកូរ៉េ និង​មានព្រំដែន​ជាប់ប្រទេសចិន។ នេះបើតាមការចុះផ្សាយ​របស់ភ្នាក់ងារ​ព័ត៌មាន​កូរ៉េខាងជើង KCNA នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ​២០១៩។

ជាមួយគ្នានោះ លោក​ក៏បាន​ទៅទស្សនកិច្ច​នៅតំបន់​ទេសចរណ៍​ពិសេសមួយ​ដែល​កំពុង​សាងសង់​ស្ថិតក្នុងក្រុង Samjiyon ដែល​ស្ថិតនៅជើងភ្នំខាងលើនេះ។ ក្នុងនោះ លោកបាន​ថ្លែង​ថ្កោលទោស​អាមេរិក ដែលបាន​ដាក់ទណ្ឌកម្ម និង​សំពាធ​មកលើ​ប្រទេស​របស់លោក។ «ស្ថាន​ភាព​ប្រទេស​កំពុង​ជួបការ​លំបាក ដោយ​ទទួលរងសម្ពាធ​ពី​កម្លាំង​សត្រូវ»៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;