សត្វប្រើសឈ្មោលទម្ងន់ជាង ២០០គីឡូ​មួយ​ក្បាល​រត់មកងាប់នៅក្នុងភូមិ

  • 2019-10-17 02:31:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សត្វ​ប្រើសឈ្មោលមួយក្បាលដែលមានទម្ងន់​ជាង ២០០គីឡូក្រាម បាន​រត់​ចេញ​ពី​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​ក្នុងខេត្ត​ព្រះវិហារ ចូលក្នុងភូមិប្រជាពលរដ្ឋស្ថិតក្នុងភូមិបុស្សធំ ស្រុកស្បែង​មានជ័យ ខេត្ត​ព្រះ​វិហារ កាលពី​ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩ នេះ។

បន្ទាប់ពីរត់ចូលមកដល់ក្នុងភូមិសត្វ​ប្រើសឈ្មោលនោះបាន​ងាប់ ដោយ​នៅ​លើ​ខ្លួន​មាន​ស្នាម​របួស​ដោយ​គ្រាប់កាំភ្លើង។ មន្ត្រី​ដែន​ជម្រកសត្វ​ព្រៃ​បាន​ឲ្យដឹងថា តាម​ការ​ពិនិត្យ​លើ​ខ្លួន​សត្វ​ប្រើស​ឈ្មោល គឺ​ឃើញមានស្នាមគ្រាប់កាំភ្លើង ហើយសត្វប្រើសនេះមានទម្ងន់ជាង២០០គីឡូក្រាម។

ប្រជា​ពលរដ្ឋបាន​ស្នើសុំយកសត្វប្រើសធ្វើពិធីជំនឿសាសនា។ បន្ទាប់ពីធ្វើពិធីជំនឿសាសនារួច សត្វប្រើសនេះនឹងប្រគល់ឲ្យខាងមគ្គុទ្ទេសសត្វស្លាបយកទៅ​ធ្វើសំណាក៕

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី
;