ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំក្រុមការងារតាមដានហ្វេសប៊ុក

  • 2019-10-18 02:35:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានដឹកនាំបើកកិច្ចប្រជុំពិភាក្សាក្រុម​ការងារ​តាមដានសង្គម (Facebook) របស់សម្តេច ហ៊ុន សែន និងប្រព័ន្ធទំនាក់ទំនងបណ្តាញសង្គម និងសារព័ត៌មាន (Media and Social Network) ផ្សេងៗទាក់ទងនឹងសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ កាលពី​ថ្ងៃទី១៧ ខែតុលា នៅ​ទីស្តី​ការ​ក្រសួងមហាផ្ទៃ។

លោក ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ
កិច្ចប្រជុំនេះ មានការចូលរួមពីអគ្គស្នងការរង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយករង នៃ​អគ្គនាយ​កដ្ឋានរដ្ឋបាល អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ អនុ​ប្រធាន​បណ្ឌិត្យ​សភា​នគរបាល​កម្ពុជា អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានក្រសួងមហាផ្ទៃ ព្រមទាំង អគ្គនាយករង នៃ​អគ្គនាយកដ្ឋាននានា និងប្រធាននាយកដ្ឋានពាក់ព័ន្ធជាច្រើនរូបផងដែរ។

ក្នុង​កិច្ច​ពិភាក្សា​នេះ គឺ​ដើម្បី​រៀប​ចំយន្តការនានា ក្នុងការឆ្លើយតប និង​ដោះ​ស្រាយ​ចំពោះ​មតិ​មហាជន​ដែល​បាន​លើកឡើង ឬចូលបញ្ចេញមតិនៅក្នុងទំព័រទំនាក់ទំនងហ្វេសប៊ុក (facebook) របស់​សម្ដេច​ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និង​ទំព័រ​បណ្ដាញ​ទំនាក់​ទំនង​សង្គម និង​សារ​ព័ត៌មាន​ផ្សេងៗដែលទាក់ទងទៅនិងសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ។

ដោយបច្ចុប្បន្នប្រទេសកម្ពុជា កំពុងមានការរីកចម្រើនខ្លាំងលើវិស័យនានា ជា​ពិសេស​វិស័យ​បច្ចេក​កម្ពុជា​ទំនើប​បែបស៊ីវីល័យ ទន្ទឹម​នោះ​ប្រជា​ពលរដ្ឋ​ក៏ចាប់​ផ្ដើម​រស់​នៅ​ដោយ​ប្រើ​ប្រាស់​មធ្យោ​បាយ​តាម​បែបបច្ចេកវិទ្យាទំនើប លោក ហ៊ុយ វណ្ណៈ បានលើកឡើងថា ដោយ​សម្លឹង​មើល​ឃើញ​នៅ​ការ​សំដែង​មតិ ក៏ដូចជាការរិះគន់ជាសាធារណៈ មានការកើនឡើងនោះ ឯកឧត្តម បាន​ស្នើ​ឱ្យ​សមាជិក​ក្រុម​ការងារ​ទាំងអស់ដែលមានតួនាទីភារកិច្ចក្នុងក្របខណ្ឌក្រុមការងារ ត្រូវ​យក​ចិត្តទុក​ដាក់​អនុវត្ត​តួនាទី​ភារកិច្ច​របស់ខ្លួនទៅតាមជំនាញរៀងៗខ្លួន ដើម្បី​ឆ្លើយ​តប​និង​ការ​ដោះ​ស្រាយ​ឱ្យ​បាន​ទាន់​ពេល​វេលា៕

អត្ថបទ៖ កុសល

អត្ថបទថ្មី
;