ដំណឹងល្អ៖ ពិព័រណ៍ការងារឆ្នាំ ២០១៩ នឹងធ្វើឡើងនៅដើមខែវិច្ឆិកាខាងមុខ
- 2019-10-18 06:31:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដំណឹងល្អ៖ ពិព័រណ៍ការងារឆ្នាំ ២០១៩ នឹងធ្វើឡើងនៅដើមខែវិច្ឆិកាខាងមុខ
ចន្លោះមិនឃើញ
នៅមិនដល់មួយខែទៀតទេ មហាព្រឹត្តិការណ៍ការងារដ៏ធំប្រចាំឆ្នាំគឺ៖ "ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០១៩" នឹងត្រូវបានរៀបចំឡើងដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រោមកិច្ចសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ និងសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) មានរយៈពេលពីរថ្ងៃគឺ ថ្ងៃសៅរ៍-អាទិត្យទី០២-០៣ ខែវិច្ឆិកាខាងមុខ ចាប់ពីម៉ោង៨ ព្រឹក ដល់ ៨ យប់ នៅអគារពាណិជ្ជកម្ម និងពិព័រណ៍កោះពេជ្រ។
បន្ថែមលើនេះ ព្រឹត្តិការណ៍ពិព័រណ៍នឹងនាំមកនូវសិក្ខាសាលាផលិតភាពជាតិក្រោមប្រធានបទ៖ “យុទ្ធសាស្ត្រផលិតភាពសម្រាប់កម្ពុជា-ការត្រួសត្រាយផ្លូវសម្រាប់ការប្រកួតប្រជែងជាសកល” ដែលនឹងចែករំលែកបទពិសោធន៍ដោយវាគ្មិនជាតិ និងអន្តរជាតិល្បីៗស្របពេលនឹងព្រឹត្តិការណ៍ពិព័រណ៍នេះផងដែរ។
ចំពោះអ្នកដែលចូលរួមក្នុងពិព័រណ៍នេះទទួលបាន នូវអត្ថប្រយោជន៍រួមមាន៖
ដូច្នេះដើម្បីទទួលបានឱកាសការងារ និងការយល់ដឹងអំពីការបង្កើនផលិតភាពសូមយុវជន សិស្ស-និសិ្សតអ្នកស្វែងរកការងារធ្វើ និងកម្មករនិយោជិតទាំងអស់ចូលរួមទស្សនាអោយបានច្រើនកុះករ និងកុំភ្លេចយកប្រវត្តិរូបសង្ខេប (CV) មកជាមួយដើម្បីដាក់ពាក្យស្នើសុំការងារដោយផ្ទាល់ជាមួយនិយោជក ដែលកំពុងត្រូវការជ្រើសរើសកម្លាំងពលកម្ម៕