លោក Mike Pence៖ តួកគីយល់ព្រមទុកពេលឲ្យកងកម្លាំងជនជាតិឃឺដដកខ្លួនចេញ
- 2019-10-19 23:26:24
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លោក Mike Pence៖ តួកគីយល់ព្រមទុកពេលឲ្យកងកម្លាំងជនជាតិឃឺដដកខ្លួនចេញ
ចន្លោះមិនឃើញ
តួកគីបានយល់ព្រមនឹងបទឈប់បាញ់រយៈពេលប្រាំថ្ងៃ ដើម្បីឲ្យកងកម្លាំងជនជាតិឃឺដខ្លួនចេញពីតំបន់ខាងជើងប្រទេសស៊ីរី។ នេះបើតាមការប្រកាសរបស់អនុប្រធានាធិបតីសហរដ្ឋអាមេរិក លោក Mike Pence កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៩។
«ថ្ងៃនេះសហរដ្ឋអាមេរិក និងតួកគីបានយល់ព្រមលើកិច្ចព្រមព្រៀងឈប់បាញ់នៅស៊ីរី» លោក Mike Pence ប្រាប់សន្និសីទសារព័ត៌មានមួយ ប៉ុន្មានម៉ោងក្រោយពីលោកបានជួបប្រធានាធិបតីតួកគី លោក Rayep Tayyip Erdogan នៅក្រុងអង់ការ៉ា។
លោក Mike Pence និង រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Mike Pompeo បានធ្វើដំណើរទៅតួកគីដើម្បីចរចាឲ្យបញ្ឈប់ការវាយប្រហារចូលតំបន់ភាគខាងជើងស៊ីរី។ តួកគីអះអាងថាប្រតិបត្តិការ Peace Spring គឺការបោសសំអាតកងកម្លាំងជនជាតិឃឺដ YPG ចេញដើម្បីបង្កើតតំបន់សុវត្ថិភាពចំងាយ ៣២ គីឡូម៉ែត្រពីព្រំដែន តួកគី-ស៊ីរី។
លោក Mike Pence បាននិយាយថា«រាល់ប្រតិបត្តិការយោធាក្រោម Peace Spring នឹងត្រូវផ្អាក ហើយPeace Spring នឹងបញ្ឈប់ទាំងស្រុងនៅពេលដែលការដកកម្លាំងចេញបានសម្រេច»៕