អេហ្ស៊ីបបង្ហាញខ្មោចម៉ាំមីក្នុងការរកឃើញមឈូសឈើជាង ៣០ បង្កប់រឿងគួរឲ្យភ្ញាក់ផ្អើលមួយ

  • 2019-10-21 00:38:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អាជ្ញាធរ​អេហ្ស៊ីប បាន​បើក​បង្ហាញ​ការ​រក​ឃើញ​មឈូស​ឈើ​ជាង ៣០​ដែល​គាស់​ពី​តំបន់ Luxor កាល​ពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ។

យោង​តាម​រដ្ឋលេខាធិការ​វត្ថុ​បុរាណ​លោក Mostafa Waziri ឲ្យ​ដឹង​ថា​នេះ​គឺ​ជា​ការ​រក​ឃើញ​ធំ​បំផុត​ក្នុង​ប្រទេស​អេហ្ស៊ីប​អស់​រយៈ​ពេល​ជាង ១​សតវត្ស ដោយ​អ្នក​ជំនាញ​អេហ្ស៊ីប​ផ្ទាល់។ មឈូស​ឈើ​ទាំង​នេះ ត្រូវ​បាន​បើក​បង្ហាញ​នៅ​ពី​មុខ​ប្រាសាទ Hatshepsut ដែល​ផ្ទុក​ទៅ​ដោយ​ខ្មោច​ម៉ាំមី​អាយុ​កាល​ជាង ៣​ ០០០​ឆ្នាំ។ ក្នុង​ចំណោម​ខ្មោច​ទាំង​អស់ ក្នុង​នោះ​មាន​ទាំង​ប្រុស​ ស្រី​និង​ក្មេង​ៗ​២​នាក់ ដែល​គេ​ជឿ​ថា​មក​ពី​គ្រួសារ​ថ្នាក់​កណ្ដាល។

បើ​ទោះ​បី​ជា​ខ្មោច​ម៉ាំមី​ ត្រូវ​បាន​រុំ​ដោយ​ក្រណាត់​ក្ដី គេ​អាច​កំណត់ភេទ​របស់ពួកគេ​បាន​តាម​រយៈ​ទម្រង់​ដៃ​នៅ​ក្នុង​មឈូស។ ប្រសិន​បើដៃលាត មាន​ន័យ​ថា​ជា​នារី ហើយ​ប្រសិន​បើ​ដៃ​ក្ដាប់​ចូល​គ្នា នោះ​គឺ​ជា​បុរស។ អ្វីដ​ែល​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ជាង​នេះ​ទៀត គឺ​មឈូស​ទាំង​អស់​ត្រូវ​បាន​រក្សា​រូប​រាង​យ៉ាង​ល្អ និង​នៅ​រក្សា​ពណ៌​បាន​ល្អ​ថែម​ទៀត​ផង បើ​ទោះ​បី​ជា​ត្រូវ​បាន​កប់​អស់​រយៈ​ពេល​រាប់​ពាន់​ឆ្នាំ​ក៏​ដោយ​ក្ដី។

ជាមួយគ្នា​ដែរ ការ​រក​ឃើញ​ខ្មោច​ម៉ាំមី​កូន​ក្មេង​ គឺ​ជា​រឿង​ដែល​កម្រ​បំផុត ហើយ​ពិភពលោក​កំពុង​ចាប់​អារម្មណ៍​ខ្លាំង​ចំពោះ​ក្មេង​ទាំង​ពី​ដែល​ទើប​រក​ឃើញ​នេះ៕

ប្រភព៖ CNN ប្រែ​សម្រួល៖ រ័ត្ន

អត្ថបទថ្មី
;