ចំណូលពន្ធ-អាករ ដែលកម្ពុជាប្រមូលបានក្នុងរយៈពេល៩ខែ ឆ្នាំ២០១៩
- 2019-10-21 07:24:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចំណូលពន្ធ-អាករ ដែលកម្ពុជាប្រមូលបានក្នុងរយៈពេល៩ខែ ឆ្នាំ២០១៩
ចន្លោះមិនឃើញ
ចំណូលពន្ធ-អាករ ដែលអគ្គនាយកដ្ឋានពន្ធដារ ប្រមូលបាន (តាមអនឡាញ) ក្នុងរយៈពេល៩ខែ នៃឆ្នាំ២០១៩ មានចំនួន៨៧៣៤,៧ប៊ីលានរៀល (ជាង ២,១៨ពាន់លានដុល្លារ) ស្មើនឹង ៩៥,៤២%នៃផែនការដែលបានកំណត់។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានពន្ធដារ កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩។
បើប្រៀបធៀបនឹងរយៈពេល ៩ខែឆ្នាំ២០១៨ ចំណូលពន្ធ-អាករខាងលើនេះ កើនឡើងចំនួន ១៩៦៨,៣៤ពាន់លានរៀល (ជាង ៤៩២លានដុល្លារ) ស្មើនឹង ២៩,០៩%។
ប្រភេទពន្ធសំខាន់ៗដែលរួមចំណែកដល់កំណើនចំណូលពន្ធ មានការកើនឡើងគួរឱ្យកត់សម្គាល់ បើប្រៀបធៀបនឹងឆ្នាំ២០១៨ ក្នុងនោះរួមមាន អាករលើតម្លៃបន្ថែម (VAT) កើន ៣៣,០៥%, ពន្ធលើប្រាក់ចំណូលកើន ២៦,៨៦%, អាករពិសេសកើន ២៦,៥%, ពន្ធលើប្រាក់បៀវត្សកើន ១៦,៦៦% និងពន្ធលើឈ្នួលផ្ទះ និងដី កើន ៧០,៣៣%។
លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ក្នុងកិច្ចប្រជុំថា ចំណូលពន្ធក្នុងខែកញ្ញា ឆ្នាំ២០១៩ ដែលមានប្រមាណជា ២៣២,០៦លានដុល្លារ គឺជាឯកអគ្គទកម្មមួយថ្មី ដែលពុំធ្លាប់មានសម្រាប់អគ្គនាយកដ្ឋានពន្ធដារ ព្រោះខែកញ្ញាធ្លាប់តែជាខែដែលប្រមូលចំណូលពន្ធមានកម្រិតទាបនៅឆ្នាំមុនៗ៕