[វីដេអូ] ប៉ាក់គីអៅ ឈរ​ចែកលុយ​ជាង ៨ម៉ឺន​ដុល្លារ ឲ្យ​ពលរដ្ឋ​ក្រីក្រនៅហ្វីលីពីន

  • 2019-10-22 03:01:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កំពូល​អ្នកប្រដាល់ និងជាសមាជិក​ព្រឹទ្ធសភា​ហ្វីលីពីន Manny Pacquiao បាន​ចែកប្រាក់​ ៤,១លាន​ប៉េសូ (ជាង ៨ម៉ឺន​ដុល្លារ​អាមេរិក) ជូន​ពលរដ្ឋ​ក្រីក្រ​ នៅ​ក្រុង Bacolod ប្រទេស​ហ្វីលីពីន អំឡុង​ពេល​លោក​ទៅ​ទស្សនា​ការ​ប្រកួត​បាល់បោះ​នៅ​ទីនោះ កាលពីសប្ដាហ៍មុន។

Pacquiao ចែកលុយ​ដល់ពលរដ្ឋ​ក្រីក្រ (រូបភាព៖ panay news)
នេះជា​លើក​ទី២ ហើយ ដែល​ស្ដេចប្រដាល់​រូបនេះ បាន​បរិច្ចាគ​ប្រាក់​ទៅ​កាន់​ពលរដ្ឋ​ក្រីក្រ គិត​ត្រឹម ២ខែចុងក្រោយនេះ។ កាលពីខែមុន ស្ដេចប្រដាល់​រូបនេះ បាន​បរិច្ចាគ​ប្រាក់ ១,៥លាន​ប៉េសូ​ ពេល​លោក​ធ្វើ​ដំណើរ​ទៅ​ទស្សនា​បាល់បោះ។ ហើយ​កាលពី​សប្ដាហ៍​មុន លោក​បាន​ទៅ​កាន់​ទីក្រុង​នោះ​ម្ដងទៀត ដើម្បី​ទស្សនា​ការប្រកួត​បាល់បោះរវាង​ក្រុម Bacold Master Sardines ទល់នឹងក្រុម Cebu City Sharks រួច​ក៏បរិច្ចាគ​ប្រាក់ ៤,១លាន​ប៉េសូ​បន្ថែមទៀត។

តាមរយៈវីដេអូ គេឃើញ​ Pacquaio ចែក​លុយ​ទៅកាន់ពលរដ្ឋ​ក្រីក្រ រយៈពេល​ដល់ទៅជិត ១ម៉ោង។ សូមទស្សនា​វីដេអូខាងក្រោមនេះ៖

អត្ថបទ៖ ឈិន មិថុនា

អត្ថបទថ្មី
;