កីឡាករ​ល្អៗ ១១ រូប​គីឡូ Legend មិន​ធ្លាប់​ឈ្នះ​ពាន​រង្វាន់ Ballon d'Or សូម្បី​ម្ដង

  • 2019-10-22 07:18:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កីឡាករ​ដែល​ល្អ​បំផុត​ធ្លាប់​សម្រេច​បាន​ស្នាដៃ​ឈ្នះ​ពាន​រង្វាន់​ជា​ច្រើន​ជាមួយ​ក្លឹប​និង​ជម្រើស​ជាតិ​រៀង​ខ្លួន ក៏​ប៉ុន្តែ​សម្រាប់​ពាន​រង្វាន់ Ballon d'Or ជា​លក្ខណៈ​បុគ្គលមួយ​នេះ​វិញ សង្កេត​ឃើញ​​កីឡាករ​ល្អ​ៗ​បំផុត ១១ រូប​ដែល​អ្នក​គាំទ្រ​ចាត់​ទុក​ជា Legend ប៉ុន្តែ​បែរ​ជា​​បាន​ត្រឹម​លេខ ២ ឬ​ ៣ ​មិន​ដែល​ឈ្នះ​សូម្បី​ម្ដង។

ពាន​រង្វាន់ Ballon d'Or
​យោង​តាម​ប្រភព Goal កីឡាករ​ទាំង ១១ នោះ​មាន​ដូច​ជា អ្នក​ចាំ​ទី Gianluigi Buffon (អ៊ីតាលី) ​ខ្សែ​ការពារ​ Paolo Maldini (អីតាលី), Dani Alves(ប្រេស៊ីល) និង Roberto Carlos (ប្រេស៊ីល) ខ្សែ​បម្រើ Xavi Hernández (អេស្ប៉ាញ) និង Andrea Iniesta(អេស្ប៉ាញ) Andrea Pirlo (អ៊ីតាលី) ព្រម​នឹង​ខ្សែ​ប្រយុទ្ធ Franck Ribéry (បារាំង) Thierry Henry (បារាំង) Samuel Eto'o (កាម៉ារ៉ូន) និង Wesley Sneijder(ហូឡង់)។
Gianluigi Buffon (អ៊ីតាលី)/sportbuzzer
Paolo Maldini (អីតាលី)/eurosport
Dani Alves(ប្រេស៊ីល)/cworks.cloud
Roberto Carlos (ប្រេស៊ីល)/fourfourtwo
Xavi Hernández (អេស្ប៉ាញ)/telegraph
Andrea Iniesta(អេស្ប៉ាញ) /thenational
Andrea Pirlo (អ៊ីតាលី) /vox-cdn
Franck Ribéry (បារាំង) /independent
Thierry Henry (បារាំង) /90min
Samuel Eto'o (កាម៉ារ៉ូន)/ sportskeeda
Wesley Sneijder(ហូឡង់)/ twitter

ក្រៅពីនេះ ក៏នៅមានកីឡាករល្អជាច្រើនទៀតដូចជា ខ្សែការពារ Philipp Lahm (អាល្លឺម៉ង់) Franco Baresi (អ៊ីតាលី) Bobby Moore (អង់គ្លេស) Dennis Bergkamp (អង់គ្លេស) ខ្សែប្រយុទ្ធ Raul (អេស្ប៉ាញ) និងជាពិសេសខ្សែប្រយុទ្ធអេស្ប៉ាញ Ferenc Puskas ជាឈ្មោះម្ចាស់ពានរង្វាន់គ្រាប់បាល់ល្អបំផុតប្រចាំរដូវកាល ក៏មិនដែលឈ្នះ Ballon d'Or នេះដែរ៕

ប្រភព៖ Goal | Fox Sports Asia ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;