កីឡាករ ២ រូប​រក​បាន Hat-trick ទាត់​ផ្អើល Champions League យប់​មិញ(វីដេអូ)

  • 2019-10-23 01:02:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​​វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូល UCL ​នារាត្រី​ថ្ងៃ​ពុធ​នេះ​ ​មាន​ចំនួន ៨ ​គូ​ធ្វើ​ការ​ប្រជែង​គ្នា​យក​ពិន្ទុ​រៀង​ខ្លួន។ ​នៅ​ក្នុង​ពូល​ A ក្រុម​បារាំង PSG លត់​​ក្រុម​មក​ពីបែលហ្សិក Club Brugge ៥-០ ដោយ​កីឡាករ​វ័យក្មេង Kylian Mbappe ស៊ុតបាន ៣ គ្រាប់ម្នាក់ឯង និង ២ គ្រាប់ទៀតរកបានខ្សែប្រយុទ្ធអាហ្សង់ទីន Mauro Icardi ជួយឲ្យក្រុមឈរលេខ ១ ក្នុងពូល(ឈ្នះទាំង ៣ ប្រកួតបាន ៩ ពិន្ទុ)

Mbappe ជាប់កំណត់ត្រាកីឡាករវ័យក្មេងរកបាន Hat-trick នៅ UCL (អាយុ២០ឆ្នាំ)/ twitter
ចំណែកនៅពូល C ឯណោះវិញក្រុម Manchester City លុតក្រុមមកពីអីតាលី Atalanta ៥-១ ដោយ​ខ្សែ​ប្រយុទ្ធ​ Raheem Sterling អាច​រក​បាន ៣ គ្រាប់​ម្នាក់ឯង និងខ្សែប្រយុទ្ធអាហ្សង់ទីន Sergio Aguero ២ គ្រាប់ ជួយឲ្យក្រុមឈរលេខ ១ ក្នុងពូល(ឈ្នះទាំង ៣ ប្រកួតបាន ៩ ពិន្ទុ)

សូមទស្សនាវីដេអូហាយឡាយខាងក្រោម៖

Sterling អាច​រក​បាន ៣ គ្រាប់​ម្នាក់ឯង ត្រឹមតែ ១១ នាទីប៉ុណ្ណោះ/ twitter

អត្ថបទ៖ រក្សា

អត្ថបទថ្មី
;