ក្រុម​អន់​បំផុត​នៅ​អឺរ៉ុប ​ដែល​គេ​ទាត់​ចូល​ច្រើនៗ​គ្រាប់​ ឡើង​លេខ​រៀង​លើ FIFA Ranking

  • 2019-10-25 00:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​យោងតាម​ FIFA Ranking ដែល​ទើប​អាប់ដេត​នៅថ្ងៃទី ២៤ ខែ​តុលា ​ឆ្នាំ​២០១៩ ​បង្ហាញ​ថា ​ក្រុម​សាធារណរដ្ឋ​សាន់​ម៉ារីណូ ​បាន​ឡើង​លេខ​រៀង​លើ FIFA Ranking មក​ត្រឹម ២០៩ វិញ​ពោល​គឺ​ឡើង ១ លេខ​គត់ (ពីមុន ២១០)។

ក្រុម​សាធារណរដ្ឋ​សាន់​ម៉ារីណូ
​យោង​តាម​ស្ថិតិ​ប្រកួត​ក្រុម​មួយ​នេះ​ អាច​និយាយ​បាន​ថា ​ជា​ក្រុម​ប្រទេស​ខ្សោយ​ជាងគេ​បំផុត​មួយ​នៅ​អឺរ៉ុប ​ដោយ​ស្ថិតិ​នៃ​ការ​ប្រកួត​គឺ​មាន​ធ្លាយ​គ្រាប់​ច្រើន ហើយ​ក៏​មាន​ភាគរយ​ឈ្នះ​តិច​បំផុត​ដែរ​​ក្នុង​ការ​ប្រកួត​នានា ​សូម្បី​តែ​ប្រកួត​មិត្តភាព។

អំឡុងការ​ប្រកួត​ជម្រុះ​ព្រឹត្តិការណ៍ UEFA Euro 2020 ស្ថិត​នៅ​ពូល​មរណៈ​(ពូល I) ដែល​ប៉ះ​សុទ្ធ​ក្រុម​ខ្លាំង​អឺរ៉ុប​មាន រុស្សី ស្កុតឡែន ស៊ីប កាហ្សាកស្ថាន និងបែលហ្សិក។ គិតត្រឹមវគ្គនេះ ​ឆ្លង​កាត់​ ៨ ​ប្រកួត​(វិលជុំ) ​ក្រុម​សាធារណរដ្ឋ​សាន់​ម៉ារីណូធ្លាយ​ ៤៣ គ្រាប់​គ្មាន​សូម្បី​មួយ​ពិន្ទុ​ក្នុង​ពូល។

ប្រកួតទាំង ៨ នោះគឺ សាន់ម៉ារីណូ ប៉ះ ស៊ីប ចាញ់(០-៥) ប៉ះស្កុតឡែន ចាញ់(០-២) ប៉ះរុស្ស៊ីចាញ់ (០-៩) ប៉ះកាហ្សាកស្ថានចាញ់ (០-៤) ប៉ះបែលហ្សិកចាញ់ (០-៤) ប៉ះស៊ីបចាញ់ (០-៤) ប៉ះបែលហ្សិកចាញ់ (០-៩) ប៉ះប៉ះស្កុតឡែន ចាញ់(០-៦)៕

អត្ថបទទាក់ទង៖

ប្រភព៖ UEFA ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;