Smalling លេងឲ្យ ROMA តែជួយឲ្យក្រុមមកពីអាឡឺម៉ង់តាមបានស្មើ(វីដេអូ)

  • 2019-10-25 03:03:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ខ្សែការពារ Chris Smalling បានជាប់ជម្រើស ១១ នាក់លេងឲ្យក្រុម ROMA បានបង្កកំហុសនៅមុខតំបន់គ្រោះថ្នាក់ រហូតដល់អាជ្ញាកណ្ដាលសម្រេចឲ្យបាល់ប៉េណាល់ទីនៅនាទី ៩០+៤ ទៅហើយឲ្យក្រុម Borussia Mönchengladbach ទោះបីជាខ្សែប្រយុទ្ធ ROMA ខំរកបានមួយគ្រាប់មុន តាំងនាទី ៣៨ មកម្ល៉េះ។

Smalling តវ៉ា ថាបាល់ប៉ះមុខ មិនមែនដៃទេ /twitter
មួយគ្រាប់ចុងម៉ោងតាមស្មើ ១-១ នេះគឺជាកាដូដ៏មានតម្លៃ គ្រប់គ្រាន់ជួយឲ្យក្រុមមកពីអាឡឺម៉ង់រកបាន ១ ពិន្ទុ បច្ចុប្បន្នមានតែ ២ ពិន្ទុគត់(ស្មើ ២ ចាញ់ ១) ឈរនៅបាតពូល J ខណៈដែល ROMA ឈរនៅលេខ ១ មាន ៥ ពិន្ទុ(ឈ្នះ ១ ស្មើ ២) នៅ​វគ្គ​សន្សំ​ពិន្ទុ​តាម​ពូល។

សូមទស្សនាវីដេអូហាយឡាយខាងក្រោម៖

បាល់ដែលបង្កកំហុសដោយអតីតកីឡាករ Man Utd រូបនេះ សង្កេតឃើញថាជាបាល់ប៉ះនឹងមុខ មិនមែនប៉ះដៃនោះទេ តែយឺតពេលទៅហើយ ព្រោះក្របខណ្ឌ Europa League មិនទាន់បានដាក់បញ្ចូលអាជ្ញាកណ្ដាលបច្ចេកវិទ្យា VAR ឲ្យជួយពិនិត្យឡើងវិញ ដូចនេះចប់ការប្រកួតពួកគេចែកគ្នាម្នាក់ ១ ពិន្ទុ៕

ក្រុម ROMA មកតវ៉ាជាមួយអាជ្ញាកណ្ដាល /Goal

ប្រភព៖ Dailymail ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;