អ៊ីស្រាអែល នឹងសម្រេចក្លាយជាប្រទេសទី៤ជាន់ដីភព​ព្រះចន្ទឱ្យបាន ​២ឆ្នាំ​ទៀត

  • 2019-10-25 04:14:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អ៊ីស្រាអែល បាន​ប្រកាស​កាលពី​ថ្ងៃទី​២៤ ខែ​តុលា ឆ្នាំ​២០១៩​ថា នឹង​បញ្ជូន​យានអវកាស​ទៅចុះ​ចត​នៅផ្ទៃដី​ភព​ព្រះចន្ទ នៅក្នុង​រយៈពេល​ជាង ២​ឆ្នាំ ៥ខែ​ខាងមុខ បន្ទាប់ពី​បរាជ័យ​ក្នុងការ​ប៉ុនប៉ងចុះចត​យានអវកាស Beresheet លើ​ភព​នេះ កាលពីខែ​មេសា​កន្លងទៅ។

លោក Ehud Hayun វិស្វករ​ប្រព័ន្ធ​អវកាស​ម្នាក់ នៅ​ក្រុមហ៊ុន Isarel Aerospace Industries ដែល​ជាក្រុមហ៊ុន​សង់​យាន​អវកាស បាន​និយាយ​ថា៖ «យើងមាន​មោទនភាព និង​រីករាយ​ជាមួយបេសកកម្ម Beresheet។ វាបានធ្វើឱ្យយើងក្លាយ​ជាប្រទេសទី៧ ដែល​បាន​ទៅដល់​គន្លងភពព្រះចន្ទ និង​ជាប្រទេសទី៤ ដែលប៉ុនប៉ងចុះចត​លើភពនេះ»។

លោក​បន្ថែម​ថា សម្រាប់​បេសកកម្ម​លើកទី២​នេះ ក្រុម​អ្នកវិទ្យាសាស្រ្ត​នឹង​ធ្វើ​កំណែប្រែ​ប្រព័ន្ធ​កុំព្យូទ័រ​ឱ្យកាន់តែ​ល្អប្រសើរ ចៀសវាង​មិនឱ្យ​មាន​បច្ចេកទេស ដែល​បណ្តាល​ឱ្យធ្លាក់​ដូច​ពេលចុះចត​កាលពី​លើកមុន​ឡើយ។

បេសកកម្ម​ Beresheet គឺមាន​តម្លៃ​ថោក​ជាងគេ បើ​ប្រៀធៀប​នឹង​បេសកម្ម​ចុះចត​ភព​ព្រះចន្ទរបស់​ប្រទេស​ដទៃ ប៉ុន្តែលោក Ehud Hayun បាន​ព្រមាន​ថា «កាន់តែថោក ប៉ុន្តែក៏កាន់តែមាន​ហានិភ័យ​ផងដែរ»៕

ប្រភព៖ Space ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;