អ្នក​ជំនាញប្រាប់​ឲ្យ​ប្រុង​ប្រយ័ត្ន​លើ​អចលន​ទ្រព្យ ទោះ​វិស័យ​នេះ​កំពុង​កើន​ឡើង

  • 2019-10-25 08:18:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ច្រឹក សុខនីម ប្រធាន​សមាគម​អ្នក​វាយ​តម្លៃ និង​ភ្នាក់ងារ​អចលន​វត្ថុ​កម្ពុជា (CVEA) បានមាន​ប្រ​សាសន៍​​​ថា វិស័យ​សំណង់ និង​អចលន​ទ្រព្យ​កម្ពុជា នឹង​បន្តកើន​ឡើង​​ចន្លោះ​ពី ១០ ភាគ​រយ ទៅ ១៥ ភាគរយ​ក្នុង​មួយ​ឆ្នាំ ដែល​ជា​អត្រា​កំ​ណើន​ល្អមួយ​ ហើយ​​​​​​ប្រ​ជា​ពល​រដ្ឋ​កម្ពុជា​នៅ​តែមាន​ឱ​កាស​ល្អ​​ក្នុង​ការ​​វិនិយោគ​ដើម្បី​ទទួល​បាន​ផល​ចំ​ណេញ​ពី​ការ​រីក​ចម្រើន​នេះ។

ទន្ទឹម​នេះ​​លោក​ក្រើន​រំឭកថា ​​អ្នក​វិនិយោគ​​​ត្រូវ​ប៉ាន់​ប្រ​មាណ​ពី​លទ្ធ​ភាព​ទិញផ្ទាល់​ខ្លួនឲ្យ​បាន​ច្បាស់​លាស់​​ ​​​ជា​ពិសេស​គួរ​ចៀស​វាង​ការ​​វិនិយោគ​ច្រើន​ហួស​ពេក​​​​ដែល​ពឹង​លើ​ប្រាក់​កម្ចី។

លោក​ថ្លែ​ងថា៖​«​បើ​ទោះ​ជា​ទី​ផ្សារអចន​ទ្រព្យ​​នៅ​ល្អ ហើយ​សង្កេត​​​ឃើញមាន​​ឱ​កាស​ចំ​ណេញ​ល្អ​​ក៏​ដោយ​ អ្នក​វិនិយោគ​ក៏​​ត្រូវ​​​​​​គិត​គូរពី​​​លំ​ហូ​រ​សាច់​ប្រាក់​ផ្ទាល់​ខ្លួនឲ្យ​បាន​ហ្មត់​ចត់​ផង​ដែរ​ និង​ត្រូវ​ចៀស​វាងការ​ប្រ​មូល​ទិញ​​​ហួស​ពី​លទ្ធ​ភាព​ខ្លាំង​ពេក​ ដែល​អាច​បង្ក​ជា​ការ​លំ​បាក​​ទៅ​វិញ»។

បើ​តាម​របាយការណ៍បច្ចុប្បន្នភាព​ស្ថាន​ភាព​សេដ្ឋកិច្ច​នៅ​ក្នុងតំបន់​អាស៊ីបូព៌ា​និង​ប៉ាស៊ីហ្វ៊ិក របស់​ធនាគារពិ​ភព​លោក​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី ១០ តុលា​បាន​បង្ហាញ​ថាប្រ​ទេស​កម្ពុជា​នឹង​រក្សា​បាន​កំ​ណើន​សេដ្ឋ​កិច្ច​រឹង​មាំ​នៅ​ឆ្នាំ ២០១៩ នេះ ដោយ​មាន​អត្រា​កំណើន​ ៧ ភាគរយ​។

ធនាគារ​ពិ​ភព​លោក​បាន​បញ្ជាក់នៅ​ក្នុង​របាយ​ការណ៍​របស់​ខ្លួន​​ថា​ផ្នែក​សំ​ណង់​​នៅ​កម្ពុជា​នឹង​នៅ​តែ​មាន​សកម្ម​ភាព​មមា​​ញឹក​ដែល​បង្ហាញ​​ថា​វិស័យ​នេះ​​​នៅ​តែ​ជាគោលដៅ​សំខាន់​មួយ​ក្នុង​ការ​ទាក់​​ទាញ​ការ​វិនិយោគ៕

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី
;