ស្ដេចប្រដាល់ថៃ ចេញទឹកមុខមាំ គ្រាន់តែចុះពីយន្តហោះដល់ដីកម្ពុជា ព្រោះតែរឿងមួយនេះ
- 2019-10-26 04:00:36
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្ដេចប្រដាល់ថៃ ចេញទឹកមុខមាំ គ្រាន់តែចុះពីយន្តហោះដល់ដីកម្ពុជា ព្រោះតែរឿងមួយនេះ
ចន្លោះមិនឃើញ
ប៊ូខាវ ដែលអ្នកស្នេហាវិស័យកីឡាករ ស្គាល់ច្បាស់ថាជា ស្ដេចប្រដាល់ថៃ បានហោះមកដល់ទឹកដីកម្ពុជា ចូលរួមការប្រកួតប្រដាល់សេរីកម្រិតពិភពលោក ម៉ាសហ្វៃ គុនខ្មែរ នៅស្ថានីយទូរទស្សន៍ ថោន នាថ្ងៃ២៧ តុលាខាងមុខនេះ។
រីឯ ប៉ូខាវ នឹងត្រូវថ្លឹងគីឡូនាល្ងាចថ្ងៃទី ២៦ ខែតុលានេះ ដូច្នេះចម្លើយនិងរឿងរ៉ាវបាត់វ៉ាលីនេះ ក្រុមការងារនឹងបញ្ជាក់បន្ថែមឲ្យលម្អិត។ ជម្រាបជូនថា ក្រោយពីកីឡាករចិន យុន ប៊ីន រត់ចោលការប្រកួតដោយមិនអាចទាក់ទងបាន ខាងគណ:កម្មការចាប់គូរបស់ MAS FIGHT ពិភពលោក បានសម្រេចដាក់កីឡាករស្បែកខ្មៅកូនកាត់ កុងហ្គោ និងកាណាដា ឲ្យជួបប្រកួតជាមួយ ប៊ូខាវ ជំនួសវិញ។
ព្រឹត្តិការណ៍ប្រកួតប្រដាល់សេរីកម្រិតពិភពលោក ម៉ាសហ្វៃ គុនខ្មែរ នៅស្ថានីយទូរទស្សន៍ ថោន នាថ្ងៃ២៧ តុលា ខាងមុខនេះមាន១០គូ ក្នុងនោះមានគូខ្មែរប្រកួតជាមួយខ្មែរ ៣គូ និងគូខ្មែរប្រកួតជាមួយបរទេស និងបរទេសជាមួយបរទេសមានចំនួន ៧គូ។ ម៉ាសហ្វៃ គុនខ្មែរ ជាការប្រកួតប្រដាល់សេរី មានតែមួយទឹករយ: ៩នាទី មានតែអាជ្ញាកណ្តាល ១រូប មិនមានគណ:កម្មការដាក់ពិន្ទុ ប្រសិនបើការប្រកួតផ្តួលដៃគូឲ្យសុំចុះចាញ់ ឬសន្លប់ មិនបានទេ មានន៏យថាលទ្ធផលស្មើគ្នា៕
អត្ថបទទាក់ទង៖