គណបក្សហ៊្វុនស៊ិនប៉ិច-ខ្មែររួបរួមជាតិ នឹងធ្វេីសមាជច្របាច់បញ្ចូលគ្នា
- 2019-10-28 02:26:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គណបក្សហ៊្វុនស៊ិនប៉ិច-ខ្មែររួបរួមជាតិ នឹងធ្វេីសមាជច្របាច់បញ្ចូលគ្នា
ចន្លោះមិនឃើញ
គណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្សខ្មែររួបរួមជាតិ នឹងធ្វើសមាជច្របាច់បញ្ចូលគ្នាទៅជាគណបក្សតែមួយក្រោមដំបូលគណបក្សហ៊្វុនស៊ិនប៉ិច។ ការធ្វើសមាជគ្រោងនឹងធ្វើនៅក្នុងពេលឆាប់ៗខាងមុខនេះ គឺបន្ទាប់ពីក្រុមការងារនៃគណបក្សទាំងពីរពិភាក្សារៀបចំរចនាសម្ព័ន្ធបញ្ចូលគ្នាជាធ្លុងមួយរួចរាល់។ នេះបើយោងតាមប្រភពស្និទ្ធសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ថ្លែងប្រាប់ [ខ្លីៗ] នៅព្រឹកថ្ងៃទី២៨ ខែតុលានេះ។
ហើយនៅពេលព្រះអង្គជួបជាមួយ លោក ញឹក ប៊ុនឆៃ គឺព្រះអង្គមានព្រះទ័យសប្បាយ និងមានបន្ទូលបានច្រើន។ ទាក់ទងការបង្រួបបង្រួមនេះ លោកញឹក ប៊ុនឆៃ បានថ្លែងប្រាប់ [ខ្លីៗ] ថា លោកសូមគាំទ្រ និងដង្ហែតាមព្រះរាជតម្រិះរបស់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ក្នុងការបង្រួបបង្រួមអ្នករាជានិយម និងអ្នកសីហនុនិយម។
លោកបញ្ជាក់ថា «ការបង្រួបបង្រួមរវាងគណបក្សទាំងពីរ គឺមានការស្រុះស្រួលឯកភាពគ្នាអស់ហើយ នឹងអាចនឹងមានការជជែកពិភាក្សាគ្នាដើម្បីឈានទៅធ្វើសមាជនាពេលខាងមុខ ក្នុងការបង្រួបបង្រួមគណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្សខ្មែររួបរួមជាតិ ទៅជាគណបក្សតែមួយ ពោលគឺក្រោមដំបូងគណបក្សហ៊្វុនស៊ិនប៉ិច»។ លោកញឹក ប៊ុនឆៃ បានអះអាងថា ការរួបរួមរវាងគណបក្សទាំងពីរ គឺមិនមានការបែងចែកកូតាទេ ដោយពិនិត្យទៅលើអ្នកស្មោះត្រង់ជាមួយគណបក្ស៕