កន្លែង​ទាំង​១០​ នៅមីយ៉ាន់ម៉ា​ បើបាន​ទៅ ធានា​ថា​មិន​ខក​បំណង​ទេ

  • 2019-10-28 08:11:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្រាប់​អ្នក​ដែល​ចូលចិត្ត​សមុទ្រ ​ឬ​ក៏​ចូលចិត្ត​កន្លែង​ដែល​ទាក់ទង​នឹង​ពុទ្ធសាសនា​នោះ​ ប្រទេស​មីយ៉ាន់ម៉ា​គឺ​ជា​ជម្រើស​ដ៏​ល្អ​មួយ​ក្នុង​ការ​ដើរ​លេង​លំហែ​កាយ​ និង​ទទួល​បទពិសោធន៍​ថ្មី​ដែល​អ្នក​​មិន​ធ្លាប់​មាន​ពី​មុន​មក។

ខាងក្រោមនេះ ជាកន្លែង​ទាំង ១០ ដែល​អ្នកគួរ​ទៅ​កម្សាន្តនៅមីយ៉ាន់ម៉ា៖

១០. Shwemawdaw Paya

Shwemawdaw Paya មាន​ឈ្មោះ​មួយ​ទៀត​គឺ the Great Golden God ព្រោះ​អ្នក​អាច​មើល​ឃើញ​មាស​ដែល​គ្រប​ដណ្ដប់​​ចេតិយ​នោះ​បាន​ពី​ចម្ងាយ។ ចេតិយ​នេះ​គឺ​មាន​កម្ពស់​ប្រហែល ១១៤ ម៉ែត្រ​ដែល​ខ្ពស់​ជាង​គេ​នៅ​ប្រទេស​មីយ៉ាន់ម៉ា។ វា​មាន​សារៈសំខាន់​ណាស់​ចំពោះ​ពុទ្ធសាសនិកជន​ព្រោះ​ចេតិយ​នោះ​រក្សា​ទុក​នូវ​សារីរិកធាតុ​របស់​ព្រះពុទ្ធ។

៩. Ayeyarwady River Cruise

ទន្លេ​ដែល​វែង​ជាង​គេ​របស់​មីយ៉ាន់ម៉ា​ដែល​មាន​ឈ្មោះ​ថា Ayeyarwady ឬ​ក៏ Irawaddy ដែលអ្នកភាគច្រើនតែងតែឃើញមានកប៉ាល់ធំៗ និងទូកនៅតាមដងទន្លេកំពុងក្លាយទៅជាកន្លែងសម្រាប់ភ្ញៀវទេសចរជិះទូកលេងកម្សាន្ត។ ការធ្វើដំណើរកម្សាន្ដរវាង​Mandalay និង​ Bagan អ្នកនឹងឃើញនូវប្រាសាទ វត្តអារាម និង ពុទ្ធបដិមាជាច្រើន។ រវាងស្ថានិយទាំងពីរនេះ អ្នកអាចទៅលេងភូមិទន្លេ មើលត្រីផ្សោត និងធ្វើដំណើរទៅលេងព្រៃឬជ្រលងភ្នំបានទៀតផង។

៨. Shwenandaw Monastery

Shwenandaw Monasteryគឺជាតំបន់ប្រវត្តិសាស្រ្តដែលមានទាក់ទងទៅនឹងពុទ្ធសាសនារបស់ទីក្រុង Mandalayដែលត្រូវបានគេស្គាល់ថាជាវិមានមាសដែលកន្លែងដ៏សំខាន់នេះស្ថិតនៅក្នុងចំណុចកណ្ដាលនៃប្រទេសមីយ៉ាន់ម៉ា។ ដើមឡើយវាជាបរមរាជវាំង Mandalay សម្រាប់ស្ដេចរស់នៅប៉ុន្ដែកូនប្រុសរបស់ទ្រង់បានផ្លាស់ប្ដូរទៅនៅខាងក្រៅព្រះបរមរាជវាំង បន្ទាប់ពីការសោយទីវង្គតរបស់ទ្រង់ កន្លែងនេះត្រូវ​បានគេជឿថាគឺវិញ្ញាណទ្រង់វិលវល់នៅទីនោះ។

៧. Ngapali

Ngapali រួមបញ្ចូលគ្នានូវពិភពពីរក្នុងប្រទេសនៅអាស៊ីអាគ្នេយ៍នេះ។ វាជារមណីយដ្ឋានលំដាប់កំពូលរបស់ប្រទេសមីយ៉ាន់ម៉ាដែលមានឆ្នេរខ្សាច់ពណ៌សនៅតាមឆ្នេរសមុទ្រ Bengal និងសណ្ឋាគារដ៏ប្រណីតៗ។ វាជាកន្លែងដែលល្អបំផុតសម្រាប់រំសាយអារម្មណ៍។ អ្នកស្រុកជឿជាក់ថាទីក្រុងនេះត្រូវបានគេដាក់ឈ្មោះតាម Napoli (Naples) នៅក្នុងប្រទេសអ៊ីតាលី។ មនុស្ស​ភាគ​ច្រើនទៅទស្សនា Ngapali ចាប់ពីខែវិច្ឆិកាដល់ខែមីនា។

៦. Mrauk U

Mrauk U គឺជាទីក្រុងបុរាណដ៏សំខាន់។ ដើមឡើយត្រូវបានគេគិតថាជាបន្ទាយដោយសារតែជញ្ជាំងនៅទីនោះក្រាស់ ប៉ុន្តែជញ្ជាំងនេះត្រូវបានធ្វើឡើងដើម្បីការពារប្រាសាទពីខ្យល់ខ្លាំងៗ។

៥. Inle Lake

បឹង Inle គឺជាកន្លែងទាក់ទាញទេសចរដ៏សំខាន់មួយនៅក្នុងប្រទេសមីយ៉ាន់ម៉ា។ ក្រៅពីសម្រស់ធម្មជាតិគួរឱ្យកត់សម្គាល់បឹងនេះក៏បានទាក់ទាញអ្នកទេសចរសម្រាប់ផ្ទះរបស់ប្រជាជនម៉ាន់មកពីភាគអាគ្នេយ៍។

៤. Taung Kalat

ប្រាសាទនេះកសាងនៅលើកំពូលភ្នំភ្លើងដែលផុតពូជហើយវត្តថងក្លាង គឺជាកន្លែងមួយដ៏អស្ចារ្យបំផុតនៅក្នុងប្រទេស​មីយ៉ាន់ម៉ា។ អ្នកអាចមើលឃើញទីក្រុងបុរាណ Bagan និងកំពូលភ្នំដែលមានរាងជាផ្ទាំងថ្មធំនៃភ្នំ Popa។

៣. Shwedagon Pagoda

វត្ត Shwedagon ឬវត្ត Greater Dragon ត្រូវបានគេចាត់ទុកថាជាកន្លែងពិសិដ្ឋបំផុតនៅក្នុងពុទ្ធសាសនាក្នុងប្រទេស​មីយ៉ាន់ម៉ាព្រោះនៅទីនោះមានរក្សាទុកនៅសក់របស់ព្រះពុទ្ធនិងសារីរិកធាតុផ្សេងៗរបស់ព្រះពុទ្ធសាសនា។ វត្តនេះមានអាយុ ២៥០០ឆ្នាំហើយមានទីតាំងនៅលើភ្នំ Singuttara នៅទីក្រុង Yangon ដែលជាទីក្រុងធំបំផុតនៅក្នុងប្រទេសមីយ៉ាន់ម៉ា។

២. Golden Rock

Golden Rock ឬ Kyaiktiyo Zedi ដែលត្រូវបានគេស្គាល់ថា​ជាទស្សនីយភាពល្អមែនទែនដែលចេតិយនេះសង់នៅលើផ្ទាំងថ្មដែលមានទំហំធំមើលទៅដូចជានឹងរលំបាក់អញ្ចឹង។ Golden Rock គឺស្ថិតនៅចម្ងាយប្រហែលប្រាំម៉ោងពីទីក្រុងយ៉ានហ្គន។

១. Bagan

អ្នកដំណើរដែលមានចំណង់ចំណូលចិត្តចំពោះវត្តអារាម និងចេតិយគួរតែទៅលេងនៅទីក្រុងបាហ្គានព្រោះទីនោះមានច្រើនជាងកន្លែងផ្សេងៗទៀតនៅក្នុងពិភពលោក។

ប្រែសម្រួល៖ Sey

អត្ថបទថ្មី
;