កំណាត់​ផ្លូវ​មួយ​នៅ​ស្រុក​ស្អាង​ខេត្តកណ្តាល ត្រូវ​បាក់​ស្រុត​ចូល​ទន្លេ​

  • 2019-10-28 04:31:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


មុន​នេះ​បន្តិច​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​បាន​ធ្វើ​ការ​ជូន​ដំណឹង ពី​ការ​បាក់​កំណាត់​ផ្លូវលេខ​១១០ ចូលទន្លេ នៅស្រុកស្អាង ខេត្តកណ្តាល។

ទី​តាំង​ដែល​បាន​បាក់​ចូល​ទន្លេ​នោះ​ស្ថិត​នៅ​ភូមិក្បាលកោះតូច​ ឃុំ​តាលន់​ ស្រុកស្អាង ខេត្តកណ្តាល។ ផ្លូវនេះ បានបន្តបាក់ចូលទន្លេជាបន្តបន្ទាប់ត្រង់ចំនុច PK40 និង PK41 កាលពីថ្ងៃទី ២៧ ខែ តុលា ឆ្នាំ ២០១៩ ហើយក្រសួង និង​អង្គភាព​ពាក់ព័ន្ធ​កំពុង​តែសិក្សា​លទ្ធភាព​ធ្វើការ​ដោះស្រាយ និងជួសជុលបន្ទាន់ ។

អាស្រ័យហេតុនេះ​ក្រសួងស្នើឲ្យ​​បង​ប្អូន​ប្រជាពលរដ្ឋ​ដែល​ប្រើប្រាស់​ផ្លូវ​នេះ​ ​មាន​ការ​យោគ​យល់​អធ្យា​ស្រ័យ និងមានការប្រុងប្រយ័ត្ន៕

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី
;