រដ្ឋមន្ត្រីក្រសួងព័ត៌មាន ស្នើក្រុមហ៊ុនហ្វេសប៊ុក លុបគណនីណាដែលបន្លំដាក់ឈ្មោះលោក
- 2019-10-28 07:25:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រដ្ឋមន្ត្រីក្រសួងព័ត៌មាន ស្នើក្រុមហ៊ុនហ្វេសប៊ុក លុបគណនីណាដែលបន្លំដាក់ឈ្មោះលោក
ចន្លោះមិនឃើញ
លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៍មានបានបញ្ជាក់នៅក្នុងសន្និសីទកាសែតស្តីពីការប្រើប្រាស់បណ្ដាញព័ត៌មានសង្គមដើម្បីកម្ចាត់ដំណឹងក្លែងក្លាយ នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩។
លោករដ្ឋមន្ត្រីបានប្រាប់ថា លោកបានរៀបចំវិដេអូឃ្លីបចំនួន៧ ទាក់ទងរឿងព្រំដែនថាតើខ្មែរបាត់ដីឬអត់ ? ហើយដេអូឃ្លីបចំនួន៧នេះ បានធ្វើឲ្យមនុស្សមួយចំនួនខឹងនឹងលោក។ ហើយហ្វេសប៊ុករបស់លោកក៏ត្រូវបានប្លុកដោយសារតែនិយាយរឿងព្រំដែន ហើយមានមនុស្សប្ដឹងទៅក្រុមហ៊ុនហ្វេសប៊ុក សុំប្លុកកាលពីថ្ងៃសុក្រ។
លោកបន្តថា នៅព្រឹកថ្ងៃទី២៨ ខែតុលា ហ្វេសប៊ុកលោកបានដំណើរឡើងវិញហើយ។ សូមអរគុណក្រុមហ៊ុនហ្វេសប៊ុកដែលជួយអោយហ្វេសប៊ុកលោកដំណើរការឡើងវិញ។
លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ហ្វេសប៊ុករបស់លោកមានរង្វង់ខៀវជុំវិញរូបថត លោកមានតែហ្វេសប៊ុក ដែលដាក់ឈ្មោះលោកផ្ទាល់ និងផេកហ្វេសប៊ុកដែលមានចំនួន ៣៥ម៉ឺននាក់។
ហើយលោកនឹងស្នើឲ្យក្រុមហ៊ុនហ្វេសប៊ុកលុបឈ្មោះហ្វេសប៊ុកណាដែលប្រើឈ្មោះរបស់លោកដែលមិនត្រឹមត្រូវ។ បើនៅតែបន្តប្រើឈ្មោះលោកក្នុងន័យមិនល្អនឹងប្តឹងទៅតុលាការ។ ហើយផេកហ្វេសប៊ុករបស់លោកមិនដែលប្រើជេរអ្នកណាទេ គឺបង្ហោះព័ត៍មាន៕