បុរស​ដៃប៉ោង​ធំដូច​ប៉ុបអាយ ចូលប្រកួត​ MMA លើក​ដំបូង (វីដេអូ)

  • 2019-10-28 08:04:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កីឡាករ​កាយវប្បកម្ម​រុស្ស៊ី Kirill Tereshin ដែល​ល្បី​ដោយសារ​មាន​សាច់ដុំ​ដៃ​ធំ​ចំឡែក​ដោយ​តួអង្គ​គំនូរជីវចល​ប៉ុបអាយ បាន​ឡើងប្រកួត​កីឡា​គុន​ចម្រុះ MMA ជា​លើក​ដំបូង កាលពីថ្មីៗកន្លងទៅ​នេះ ប៉ុន្តែ​មិន​ទទួល​ជ័យជម្នះនោះទេ។

បុរស​វ័យ ២៣ឆ្នាំ​រូប​នេះ បាន​ចាប់ផ្ដើម​វាយ​សម្រុក​ទៅ​លើ​គូប្រកួត​ឈ្មោះ Oleg Mongol តាំងពី​ដើម​ទឹក ប៉ុន្តែចុងក្រោយ បានត្រឹម​គោះដៃ​សុំ​ចុះចាញ់​ នៅពេល​ចូល​ក្លេ​របស់ Oleg។

សូមបញ្ជាក់ថា Kirill ចាប់​ផ្ដើម​ល្បី​ឈ្មោះ​ កាលពីឆ្នាំ២០១៧ នៅពេល​ដែល​ដៃ​របស់​គេ ចាប់​ផ្ដើម​ធំ​ប៉ោងខុស​ធម្មតា ដោយសារ​ការ​ចាក់​ថ្នាំ​​ដ៏​គ្រោះថ្នាក់​មួយប្រភេទឲ្យ​ឡើង​សាច់ដុំ មុន​ការ​ប្រកួត​កាយ​វប្បកម្ម។

សូម​ទស្សនា​វីដេអូ​នៃ​ការប្រកួត​របស់ Kirill Tereshin ខាងក្រោមនេះ៖

អត្ថបទ៖ ឈិន មិថុនា

;